ជិះរថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុក បណ្តាលឱ្យរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់

កណ្ដាល៖ កាលពី​វេលាម៉ោង​៦ៈ១០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយមានជិះ​ម៉ូតូបើកបត់​ឆ្លង​ផ្លូវមិន​ប្រយ័ត្ន ត្រូវរថយន្ដ​មួយគ្រឿង​បុកពេញទំហឹង បណ្ដាល​ឱ្យបុរស​ម្នាក់ជាអ្នក​បើកម៉ូតូ​រងរបួស​ធ្ងន់​ និងស្រ្ដី​ម្នាក់ជាអ្នករួម​ដំណើរ​របួសស្រាល ស្ថិតតាមបណ្តោយ​ផ្លូវជាតិ​លេខ៦ ចន្លោះគីឡូ​មែត្រលេខ៣៧-៣៨ ក្នុង​ភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមប្រភពសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរង​គ្រោះទាំង២នាក់ៈ

  • ទី១ មានឈ្មោះ យឹម ហ៊ី ភេទប្រុស អាយុ៥៩ឆ្នាំ (របួសធ្ងន់) ជាអ្នកបើកបរម៉ូតូម៉ាក​ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាក​លេខ ​កំពង់ចាម 1S 0656
  • ទី២ មានឈ្មោះ សុខ នី ភេទស្រី អាយុ៣៣ឆ្នាំ របួសស្រាល ជនរងគ្រោះទាំង​២នាក់ មាន​ទីលំនៅភូមិ​ឈើស្ដុកធំ ឃុំតាំងក្រសាំង ស្រុកបារាយរណ៍ ខេត្តកំពង់ធំ។

ចំណែក​ឯរថយន្ដមានម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ​ភ្នំពេញ 2D 1122 ​បើកបរដោយឈ្មោះ អេង គីណាល់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិសាលាកន្សែង ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពបាន​បន្ដថា នៅមុនពេល​កើតហេតុ គេឃើញ​មានម៉ូតូមួយគ្រឿង ជិះគ្នា២នាក់ ក្នុងទិស​ដៅពីជើង​ទៅត្បូង លុះជិះមក​ដល់ចំណុច​កើតហេតុបាន​បត់ឆ្វេង​ទៅទិសខាង​កើត ភ្លាមនោះក៏​មានរថយន្ដមួ​យគ្រឿងម៉ាក​ CRV ធ្វើដំណើរ​ពីជើង​ទៅត្បូង ជាន់​ហ្វ្រាំង​មិនជាប់ក៏​បានបុក​ម៉ូតូជន​រងគ្រោះ បណ្ដាលឱ្យជនរង​គ្រោះជាអ្នក​ជិះម៉ូតូ​ទាំង២នាក់ ​របួសធ្ងន់​ម្នាក់ និងរបួស​ស្រាលម្នាក់។

តាមការ​សន្និដ្ឋា​នរបស់សមត្ថកិច្ច​ជំនាញបាន​ឱ្យដឹងថា ករណីនេះ គឺបណ្ដាល​មកពីជន​រងគ្រោះជាអ្នក​បើកបរម៉ូតូ​បត់ឆ្វេង​ឆ្លងផ្លូវ​មិនប្រយ័ត្ន ទើបបាន​ជារថយន្ដ​បុកតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវ​បានរថយន្ដ​សាមុយដឹក​បញ្ជូនទៅ​សង្រ្គោះនៅ​មន្ទីរពេទ្យ រីឯមធ្យោបាយ​ពាក់ព័ន្ធ​ទាំង២ ត្រូវបាន​នគរបាលជំនាញ​ចរាចរណ៍ចុះ​ធ្វើការ​វាស់វែង និងយកទៅ​រក្សាទុកនៅ​អធិការដ្ឋាន​នគរបាលស្រុក ដើម្បីចាត់ការ​តាមនី​តិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង