ចំនួនអ្នកស្លាប់អាចកើនឡើងនៅក្នុងទឹកជំនន់ និងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង

ប្រទេសជប៉ុន៖ កាលពីយប់ថ្ងៃអាទិត្យ នៅវេលាម៉ោង ២២និង៣០នាទី អាជ្ញាធរនៅប្រទេសជប៉ុនបានបញ្ជាក់ថា មនុស្ស  ៨៥នាក់ បានស្លាប់ ហើយ ៨នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង ៥៨នាក់ កំពុងបាត់ខ្លួននៅក្នុងទឹកជំនន់ និងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិចនៃប្រទេស។

អាជ្ញាធរនៅប្រទេសជប៉ុនបានបញ្ជាក់ទៀតថា ខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាខេត្តដែលងាយនឹងរងការប៉ះទង្គិចខ្លាំងបំផុតនឹងទឹកជំនន់ ចំណែកខេត្តផ្សេងៗទៀតមានដូចជា ក្នុងតំបន់អូកាយ៉ាម៉ា, អ៊ីយូហ្គោ, ក្យូតូ, ស៊ីជី, ហ្វូគូអូកា, ខេកូ, ហ្គីហ្វូ, យ៉ាម៉ាគុជីនិងខេត្ដស្យា ៕

 

អត្ថបទដែលជាប់ទាក់ទង