ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកបង្គោលភ្លើង

សៀមរាប៖ បុរសម្នាក់ បានដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ជិះម៉ូតូបុកបង្គោលភ្លើង កាលពីវេលាម៉ោង ១៩ៈ០០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

មន្ត្រីនគរបាលមូលដ្ឋានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ាត អ៊ាន ភេទប្រុស អាយុ២១ឆ្នាំ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះ បានបញ្ជូនទៅសង្គ្រោះឯមន្ទីរពេទ្យ ដែលជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ឆ្នាំ២០១៧ និងមានទីលំនៅភូមិកើតហេតុខាងលើ។

ប្រភពបន្ថែមថា ជនរងគ្រោះធ្វើដំណើរពីលិចទៅកើត ហើយក៏រេចង្កូតទៅបុកបង្គោលភ្លើងដោយខ្លួនឯងតែម្តង ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ចំណែកសាកសពត្រូវបានសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយៈ BRT (PC2)

អត្ថបទដែលជាប់ទាក់ទង