ក្រសួងការងារ ជូនដំណឹងឱ្យសហគ្រាស គ្រឹះស្ថាន ក្នុងដែនអនុវត្តនៃច្បាប់ការងារ ដែលពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលថ្ងៃឈប់សម្រាកបោះឆ្នោត សូមឱ្យបាន៥០%

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ទាំងអស់ដែលស្ថិតនៅក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ឲ្យបានដឹងថា ក្នុងករណីពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេល ក្នុឱកាសដែលអនុញ្ញាតអោយកម្មករនិយោជិតឈប់សម្រាក មានប្រាក់ឈ្នួល ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយអនុញ្ញាតឱ្យកម្មករនិយោជិតទទួលបានប្រាក់បុរេប្រទានយ៉ាងតិច ៥០% (ហាសិបភាគរយ) មុនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង