ក្រសួងការងារ៖ សិស្ស-និស្សិតសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានឈប់សម្រាក៣ថ្ងៃដើម្បីចូលរួមបោះឆ្នោត

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ញើលិខិតជូនដំណឹងដល់នាយក នាយិកា នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួងទាំងអស់ថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្ស-និស្សិតក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ សូមអនុញ្ញាតឱ្យសិស្ស-និស្សិតដែលកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានឈប់សម្រាកចំនួនបីថ្ងៃគិតពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។

សូមអានលិខិតរបស់ក្រសួងការងារខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង