ឃាត់ខ្លួនបុរសម្នាក់ ពីបទលួងលោម​ និងបង្ខាំងអនិកជន មិនឱ្យចូលផ្ទះ

ភ្នំពេញ៖​ បុរសម្នាក់ត្រូវបានការិយាល័យប្រឆាំងការជួញដូរមនុស្ស​ និងអនិកជនសហការជាមួយកងរាជអាវុធហត្ថខណ្ឌចំការមន​ បានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង២២ៈ០០នាទីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨​ តាមពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះ​ ពីបទលួងលោមក្មេងស្រីមិនឱ្យចូលផ្ទះ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ​ ផល្លី ដារារាជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីផ្ទះនៅម្តុំវត្តប្រជុំសាគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

យោងតាមពាក្យបណ្តឹងបុរសជាឪពុកឈ្មោះ​ ឡេង សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកអនាម័យពេទ្យរុស្សី ស្នាក់នៅផ្ទះជួលម្តុំមុខពេទ្យរុស្សីុ ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្តឹងចោទប្រកាន់ នារីឈ្មោះ​ នឿន អាយុប្រហែល១៧ឆ្នាំ និងបុរសឈ្មោះរាជ អាយុប្រហែល១៧ឆ្នាំ ពីបទ លួងលោមមិនឱ្យវិលចូលផ្ទះវិញ ។

ដំណើររឿង កាលពីនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ម៉ោងប្រហែល២រសៀល កូនស្រីខ្លួនឈ្មោះ​ ល.វ.ច អាយុ១៦ឆ្នាំ បានចេញបាត់ពីផ្ទះគ្មានដំណឹង ។​ លុះក្រោយយមកនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ បុរសដែលជាឪពុកបានរកឃើញកូនស្រីគាត់ កំពុងជិះម៉ូតូជាមួយបុរសម្នាក់ឈ្មោះ​ រាជ គាត់ក៍នាំពួកវាទាំង២នាក់ មកប្រគល់ឱ្យកងរាជអាវុធហត្ថខណ្ឌចំកាមន។

តាមការរៀបរាប់ពីនារីរងគ្រោះឱ្យដឹងថា​ ទៅជួបមិត្តភក្តិចំនួន ៦នាក់ទៀត សរុប ៧នាក់ ហើយនៅក្នុងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ មានមិត្តភក្តិស្រី ២នាក់ គ្រោះថ្នាក់ចរាចរណ៍ ត្រូវបាននាំទៅសង្រ្គោះបន្ទាន់នៅពេទ្យកាល់ម៉ែត្រ និងម៉ូតូរក្សាទុកនៅខណ្ឌជ្រោយចង្វា ដោយនៅក្នុងយប់នោះ ពួកដេកក្នុងផ្ទះសំណាក់បន្ទប់ចំនួន ២បន្ទប់ ដោយប្រុសដេកបន្ទប់១ គ្នា២នាក់ និងស្រីដេកបន្ទប់១ គ្នា៣នាក់ មិនពាក់ព័ន្ធនឹងការរួមភេទទេ ។

ប៉ុន្តែទោះយ៉ាងណាបុរសដែលជាឪពុករបស់នារីរងគ្រោះបានរក្សាទុកពាក្យបណ្តឹងបណ្តោះអាសន្ននៅកងរាជអាវុធហត្ថខណ្ឌចំការមន​ បច្ចុប្បន្ន ការិយាល័យប្រឆាំងការជួញដូរមនុស្សកំពុងអនុវត្តន៍បន្តតាមនីតិវិធី៕​ ដោយៈ បក្សីចាំក្រុង ​(PC2)

 

អត្ថបទដែលជាប់ទាក់ទង