ឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

កណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ក្នុងចំណោមបក្ខពួក ៨នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រតិបត្តិការបង្គ្រាបករណីជួញដូរគ្រឿងញៀននេះ ធ្វើឡើងនៅថ្ងៃច័ន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១ៈ៣០នាទី នៅចំណុចភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យទាំង៨នាក់ រួមមានៈ

  • ទី១.ឈ្មោះ ឃឹម បុល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (អ្នកជួញដូរ) ឃាត់ខ្លួន ។
  • ទី២.ឈ្មោះ សឿន ស៊ីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល (អ្នកជួញដូរ) ឃាត់ខ្លួន ។
  • ទី៣.ឈ្មោះ ពយ ផានិត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (អ្នកជួញដូរ) ឃាត់ខ្លួន ។
  • ទី៤.ឈ្មោះ ម៉ឺន ប៊ុនសែន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ ទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (អ្នកប្រើប្រាស់) ឃាត់ខ្លួន ។
  • ទី៥.ឈ្មោះ សោម សាត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (អ្នកប្រើប្រាស់) ឃាត់ខ្លួន ។
  • ទី៦.ឈ្មោះ ដូង សី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (អ្នកជួញដូរ) គេចខ្លួន ។
  • ទី៧.ឈ្មោះ នួន ក្បាលឡាន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (អ្នកជួញដូរ) គេចខ្លួន ។
  • ទី៨.ឈ្មោះពយ រិតភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(គេចខ្លួន) អ្នកជួញដូរមានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ។

ចំពោះវត្ថុតាងដកហូតបានរួមមានៈ

  • ១.ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១៨កញ្ចប់ ក្នុងនោះ ធំ ៣កញ្ចប់ និងតូច ១៥កញ្ចប់ ។
  • ២.សម្ភារវេចខ្ចប់ និងប្រើប្រាស់មួយចំនួន ។

ក្រោយពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមៗនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្ដិ៍ស្អាងភ្នំ និងកម្លាំងប៉ុស្ដិ៍ក្រាំងយ៉ូវ ចុះដល់ចំណុចកើតហេតុបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ រកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១៨កញ្ចប់ ក្នុងនោះ ធំ ៣កញ្ចប់ តូច ១៥កញ្ចប់ និងឧបករណ៍សម្រាប់វេចខ្ចប់ ប្រើប្រាស់មួយចំនួន ។
ចំណែកជនសង្ស័យ ៣នាក់ទៀត បានគេចខ្លួនបាត់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ឃឹម បុល បានសារភាពថា ខ្លួនទិញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ១កញ្ចប់ធំ តម្លៃ២០០,០០០៛ (ពីរសែនរៀល) ពីឈ្មោះ នួន ក្បាលឡាន នៅចំណុចភូមិគោកអណ្តែតឃុំស្អាងភ្នំ ដើម្បីយកមកវេចខ្ចប់លក់បន្ដ ក្នុង ១កញ្ចប់តម្លៃ ៣០,០០០៛ ។ ឈ្មោះ ពយ ផានិត បានសារភាពថា ម្សិលមិញ (០៨.០៧.២០១៨) ឈ្មោះ ឃឹម បុល បានឱ្យគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ៦កញ្ចប់តូច មកខ្លួន ដើម្បីយកទៅលក់ឱ្យគេមិនស្គាល់ឈ្មោះ ក្នុង ១កញ្ចប់តូច តម្លៃ ៣០,០០០៛ លក់អស់ចំនួន ៦កញ្ចប់ ឈ្មោះ ឃឹម បុល ឱ្យគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ១កញ្ចប់មកខ្លួន ដើម្បីជក់។ ឈ្មោះ ពយ ផានិត អះអាងថា គ្រឿងញៀនខាងលើគឺ ៣កញ្ចប់ធំ ជារបស់ឈ្មោះ នួន ក្បាលឡាន និង ១៥កញ្ចប់តូច ជារបស់ឈ្មោះ ពយ រិត (បងបង្កើត)។ ចំណែកឈ្មោះ សឿន ស៊ីម ជាអ្នកលក់គ្រឿងញៀនឱ្យឈ្មោះ ក្បាលឡាន និងជួយវេចខ្ចប់ឱ្យឈ្មោះ ពយ រិត។ រីឯឈ្មោះ ម៉ឺន ប៊ុនសែន និងឈ្មោះ សោម សាត បានសារភាពថាខ្លួនប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវិធី៕ ដោយៈ HSP (PC2)

អត្ថបទដែលជាប់ទាក់ទង