លោក​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​នាំ​ទៀនវស្សា​ បច្ច័យ​​ និង​ទេយ្យវត្ថុ​ ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ឥន្ធញាណ​

​ព្រះសីហនុ៖ ទោះជា​មមាញឹក​ក្នុង​ភារកិច្ច​ការ​ពារ​ថែរក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​សង្គម​ ក៏ដោយ​ នៅ​ព្រឹក​ថ្ងៃទី​១​៣ រោច​ ខែ​បឋមាសាឍ​ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធ​សករាជ​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​ ១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នេះ។

​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​សហការី​នាំ​យក​ទៀន​ព្រះវស្សា​ បច្ច័យ និងទេយ្យវត្ថុ ទៅប្រគេន​ព្រះសង្ឃ​ នៅ​វត្ត​ឥន្ធញាណ(ហៅ​វត្ត​ក្រោម)​ សង្កាត់លេខ៣ ក្រុង​ព្រះសីហនុ​ ដេីម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ ជូន​ដល់​បុព្វការី​ជន​ ញាតិ​ការ​ទាំង​ប្រាំពីរ​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ​ និង​ ដេីម្បី​ប្រតិបត្តិ​តាម​បញ្ញត្តិ​ព្រះ​ពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ។

ទេយ្យទាន​ដែល​បាន​ប្រគេន​ព្រះសង្ឃ​នា​ពេល​នេះ​មាន៖ ​​

ទៀនវស្សា​១​គូ​ អង្ករ​១០បាវ មី៥កេសធំ ត្រី​ខ​១​កេសធំ,​ ទឹក​ត្រី​ ១០យួរ ទឹក​ស៊ីអ៊ីវ​ ១០​យួរ​ ស្ករស​ ២០​គីឡូ​ក្រាម​ ទឹក​សុទ្ធ​ ២០ កេស​ ទឹក​ក្រូច​ ១០ កេស​ ទឹក​បាកាស​៥កេស ប្រេង​ឆា​៥ពីដុង ​  ព្រម​ទាំង​បច្ច័យ​រួម​សម្រាប់កសាង​វត្ត​ ចំនួន​ ២.៤៩០.០០០ រៀល​ (ពីរ​លាន​បួន​សែន​ប្រាំ​បួន​ម៉ឺន​រៀល​ )​ និង​ ចំនួន​៧៨០ $ ​(ប្រាំ​ពីរ​រយបែតសិបដុល្លារ )​។  ដោយ វ៉ើន កញ្ញា(CSC)

អត្ថបទដែលជាប់ទាក់ទង