ពិតជាគំនិតខ្លីណាស់!!! បុរសម្នាក់មានទំនាស់ក្នុងគ្រួសាររួចផឹកស្រវឹងទៅដេកឱ្យរថភ្លើងកិនស្លាប់ នៅក្នុងថ្លុកឈាម

តាកែវ៖ ករណីរថភ្លើងបានបើកកិនមនុស្សដែលកំពុងដេកនៅលើថ្នល់រថភ្លើង ដាច់ជើងទាំងសងខាងស្លាប់នៅក្នុងថ្លុកឈាម ហេតុការណ៏នេះបានកើតឡើងច នៅចំណុចភូមិក្រាំងរលូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

សមត្តកិច្ចនគរបាលស្រុកសំរោង បានឱ្យដឹងថា ជនរងគ្រោមានឈ្មោះ កែវ សុឃីម ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានដេកស្លាប់នៅលើផ្លូវរថភ្លើង ។ ចំណែករថភ្លើងវិញមិនស្គាល់ម៉ាក និងមិនស្គាល់អ្នកបើកបរឡើយ ក្រោយពេលកើតហេតុ រថភ្លើងដែលបើកកិនមនុស្សនោះ បានបន្តធ្វើដំណើរទៅទិសខាងជើងបន្តទៀត។

សមត្ថកិច្ចបានបន្តថា បើតាមការឱ្យដឹងពីក្រុមគ្រួសាររបស់ជនរងគ្រោះ បាននិយាយថា ជនរងគ្រោះ មុនពេលកើតហេតុ បានមានទំនាស់ក្នុងគ្រួសារ រួចដើរចេញពីផ្ទះបាត់មួយយប់មិនដឹងទៅណានោះទេ ស្រាប់តែព្រឹកឡើងឮគេថា មានសាច់ញាតិស្លាប់នៅលើថ្នល់រថភ្លើងទើបទៅពិនិត្យមើលរួចយកសពមកធ្វើបុណ្យតែម្តង៕ ដោយៈ SPR (PC2)

 

អត្ថបទដែលជាប់ទាក់ទង