សមត្ថកិច្ចអន្តោប្រវេសន៍ ចុះឃាត់ជនជាតិវៀតណាមប្រុសស្រី១៥នាក់ ដែលលួចមកស្នាក់នៅដោយខុសច្បាប់

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី បានឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន ១៥នាក់។ កាលពីវេលាម៉ោង៨ៈ៤០នាទី ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្នុងប្រតិបត្តិការនេះធ្វើ ២ចំណុច គឺផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧​មក​រា និងនៅផ្លូវលេខ១១៣​កែង២៧៦ សង្កាត់បឹងកេងកង​២ ខណ្ឌចំការមន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ក្រោយពីធ្វើការត្រួតពិនិត្យរួច កម្លាំងរបស់លោកបានរកឃើញជនជាតិវៀតណាមប្រុសស្រី ១៥នាក់ ដែលគ្មានលិខិតឆ្លងដែនត្រឹមត្រូវ មកបម្រើការងារហាងលក់គុយទាវ កាហ្វេ ផ្លូវលេខ១១៣​កែង២៧៦។

លោកបានបញ្ជាក់ផងដែរថា ទីតាំងទី១ ចំណត់រថយន្ត​ក្រុងភ្នំពេញ ហូជីមិញ ៣​កន្លែង ទល់​មុខវត្តមហាមន្ត្រី ផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧​មក​រា ជាលទ្ធផលៈ ពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន ៩នាក់ (ស្រី៤នាក់)។ និងទីតាំងទី២ ហាងលក់គុយទាវ កាហ្វេ ផ្លូវលេខ១១៣​កែង២៧៦ សង្កាត់បឹងកេងកង​២ ខណ្ឌចំការមន ជាលទ្ធផលៈ ពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន ៦នាក់ (ស្រី ១នាក់)។

ពាក់ព័ន្ធនឹងករណីនេះផងដែរ លោកក៏បានធ្វើការអំពាវនាវ និងសុំឱ្យជនបទេសដែលមកស្នាក់នៅ និងធ្វើការសុំច្បាប់ និងគោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។

យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោរប្រវេសន៍ បានចែងថា ជនបរទេសណា ដែលគ្មានការអនុញាតិ ហើយចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួចលាក់បន្លំ ឬល្បិចផ្សេងទៀតដែលផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់គុកពី ៣ ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោសដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឬជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេសដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិត ឬជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្តន្ទាទោសដាក់គុកពី ១ខែដល់ ១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពបទបញ្ជា ត្រូវទទួលការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូសទុកជាសម្បត្តិរដ្ឋដោយតុលាការ៕ ដោយៈ SS (PC2)

អត្ថបទដែលជាប់ទាក់ទង