ប្រតិបត្តិ​ការសង្គ្រោះ​ទី​៣​ កំពុងដំណើរការ សល់​៥​នាក់ទាំងគ្រូបង្វឹក ​និង​នាំ​ចេញមក​ទាំងអស់​នាព្រលប់ថ្ងៃនេះ

​ប្រទេសថៃ ៖ ក្រុមអ្នក​ជួយសង្គ្រោះ​នា​ថ្ងៃ​អង្គារ​ទី​១០​កក្កដា ត្រូវ​យកចេញ​អ្នក​ជាប់​ក្នុង​ល្អាង​ភ្នំ​ដែល​នៅ​សេសសល់​ចំនួន​៥​នាក់​ដែល​បាននិងកំពុង​ជាប់​ក្នុង​ល្អាង​ភ្នំ​ជន់​លិច​អស់​១៨​ថ្ងៃ នេះ​បើតាម​ប្រធាន​បេសកកម្ម ខណៈ​ភ្លៀង​ខ្លាំង​គំរាម​ការចាកចេញ​រប​ស់​ពួកគេ​។​ ប្រតិបត្តិការចូលរំដោះអ្នកនៅសេសសល់ចុងក្រោយបានចាប់ផ្តើមនៅម៉ោង១០ព្រឹកថ្ងៃអង្គារ

ប្រធាន​ប្រតិបត្តិការ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ពួកគេ​នឹងត្រូវ​យកចេញ​នៅថ្ងៃនេះ​ ​ដំណើរ​នាំចេញ​អាច​លឿន​ជាង​ពីរដង​មុន​”​។​

​សូមបញ្ជាក់ថា ក្រុម​អ្នក​មុជទឹក​ថៃ​និង​អន្តរជាតិ​បាន​នាំចេញ​ក្មេង​បាល់ទាត់​ថៃ​ចេញពី​រូងភ្នំ​នៅ​ភាគ​ខាងជើង​ប្រទេស​បាន​សរុប​៨​នាក់​ក្នុង​ប្រតិបត្តិការ​ពីរលើក​មួយ​នៅ​​ថ្ងៃអាទិត្យ និង​មួយទៀត​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​កក្កដា ។​

​ក្មេង​អាយុ​ពី​១១​ដល់​១៦​ឆ្នាំ​និង​គ្រូបង្វឹក​អាយុ​២៥​ឆ្នាំ​របស់គេ បាន​ផ្សងព្រេង​ចូលក្នុង​ល្អាង​ភ្នំ​ថាំ​លួង​កាលពី​ថ្ងៃ​២៣​មិថុនា ក្រោយ​ការហាត់​បាល់​រួច​និង​បាន​ជាប់​ចេញមកក្រៅ​​មិន​រួច​ដោយសារ​ទឹកភ្លៀង​ហូរ​ចូល​បិទ​រូង​ជាប់​។​ មន្ត្រី​ក្រសួងសុខាភិបាល​ថៃ បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា ក្មេង​ទាំង​៨​នាក់​មាន​សុខ​ភាពល្អ​ទេ…​គ្រប់គ្នា​មាន​អា​​រ​ម្មណ៍​ល្អ​។​ តែ​ទោះជា​យ៉ាងណា ក្មេងៗ​ទាំងនេះ​នឹង​បន្ត​នៅក្នុង​មន្ទីរពេទ្យ​ដើម្បី​តាមដាន​មើល រហូតដល់​គ្រូពេទ្យ​ធានាថា​ពួ​គេ​មិន​ឆ្លង​មេរោគ​អ្វីមួយ​នៅក្នុង​ល្អាង​។​

​ប្រធាន​ក្រុម​ប្រតិបត្តិការ​នេះ​បាន​និយាយថា ពួក​អ្នក​មុជទឹក​បាន​វិល​ចូលក្នុង​ល្អាង​នៅ​ម៉ោង​១០​ព្រឹក តែ​លើក​នេះ​មិន​ដូច​ការរំដោះ​ចេញ​កាលពី​ថ្ងៃអាទិត្យ​និង​ចន្ទ​ទេ ដោយ​​ពួក​អ្នក​ជួយសង្គ្រោះ​នាំចេញ​៥​នាក់​ចុងក្រោយ​តែម្តង ហើយ​ក្រុមគ្រូពេទ្យ​ដែល​នៅ​ប្រចាំការ​ជាមួយ​ក្មេងៗ​នេះ​ក៏ត្រូវ​ចេញមក​ដែរ​។ ​រី​ឯ​រយៈពេល​នាំចេញ​ក៏​អាច​លឿន​​ជាង​មុន ដោយ​ការរំដោះ​ចេញ​លើ​ទី​១​ចំណាយពេល​១១​ម៉ោង​និង​ទី​២​ប្រើពេល​៩​ម៉ោង​៕​ដោយHSP(CSC)

អត្ថបទដែលជាប់ទាក់ទង