មន្ត្រីអគ្គលេខាធិការដ្ឋាន (អ.ជ.ប.គ.ញ​) ចំនួន៣រូប ចូលរួមសិក្ខាសាលាលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការបណ្តាញឃ្លាំមើលព័ត៌មានគ្រឿងញៀនអាស៊ាន នៅប្រទេសថៃ

ថៃ៖ នៅថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ មន្ត្រីអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ​) ​ចំនួន៣រូប​ បានចូលរួមសិក្ខាសាលាលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការបណ្តាញឃ្លាំមើលព័ត៌មានគ្រឿងញៀនអាស៊ាន​ សមាសភាពសរុប​ចំនួន ៦៥រូប មកពីប្រទេសអាស៊ានទាំង១០​ (ក្នុងប្រទេសមួយ ចំនួន៣នាក់) នៅការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យ​គ្រឿងញៀនថៃ ក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ។

​ក្នុងគោលបំណងសិក្ខាសាលា គឺ

  • ១. ធ្វើការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធបណ្ហាគ្រឿងញៀនក្នុងបណ្ដាប្រទេសអាស៊ាន។
  • ២. ពិនិត្យ និងកែសម្រួលទិន្នន័យព័ត៌មានគ្រឿងញៀនរបស់បណ្ដាប្រទេសសមាជិក ដែលបានបញ្ជូលនៅក្នុងប្រព័ន្ធគ្រប់គ្រង់ទិន្នន័យ អាស៊ាន ណាកូ ( ASEAN NARCO)។
  • ៣. ពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើរបាយការណ៍គ្រឿងញៀនអាស៊ាន ឆ្នាំ២០១៧។

ក្នុងនោះដែរចំពោះរបាយការណ៍គ្រឿងញៀនអាស៊ានឆ្នាំ២០១៧ និងត្រូវដាក់ជូនក្នុងរបៀបវារៈនៃកិច្ចប្រជុំអាស៊ូត (ASOD) ក្នុងខែសីហា ឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីកែសម្រួលចុងក្រោយ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង