អជ្ញាធរខេត្តព្រះសីហនុ ចេញបំរាមហាមឃាត់ដាច់ខាតឱ្យទូកដឹកអ្នកទេសចរ និងទូកនេសាទចេញពីផែឡើយ

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តព្រះសីហនុ បានចេញបំរាមហាមឃាត់ដាច់ខាតមិនឱ្យទូកដឹកអ្នកទេសចរ និងទូកនេសាទចេញពីផែឡើយ ដោយសារតែធាតុអាកាសមានភ្លៀង និងខ្យល់ខ្លាំង។ បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគបាលខេត្ត បានបញ្ជាក់ថា កម្លាំងនគរបាលបានដាក់ប្រចាំការនៅតាមចំណតផែទូកនានា ដើម្បីពិនិត្យចរាចរណ៍ទូក ក្នុងនោះតំបន់លេងទឹកក្បែរឆ្នេរក៏មានកម្លាំងនគរបាលប្រចាំការ ហាមឃាត់ការចុះលេងទឹកសមុទ្រដែរ៕ ដោយៈ SS2 (PC2)

អត្ថបទដែលជាប់ទាក់ទង