បើកបរមិនគោរពច្បាប់បណ្ដាលឱ្យ ស្លាប់​១​នាក់ របួស​៣​នាក់​ ​សម្រាប់​ថ្ងៃទី​១០ ខែកក្កដា

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៣​លើក​(​យប់​២​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១​នាក់ រងរបួស​ធ្ងន់ ២​នាក់ រងរបួស​ស្រាល ១​នាក់ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៤​នាក់ (​យប់​៣​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៣​គ្រឿង រថយន្ត​ធុន​តូច ៣​គ្រឿង ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ២​លើក​, ស្រវឹង ១​លើក​(​ស្លាប់​១​នាក់​) ។​

​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៣​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ២​លើក រថយន្ត​ធុន​តូច ១​លើក ។​

​ខេត្ត​-​រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ចាម ១​លើក ស្លាប់​១​នាក់​, ប៉ៃលិន ១​លើក របួស​២​នាក់ និង​ខេត្តបន្ទាយមានជ័យ ១​លើក របួស​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​៧​នាក់ គិត​ចាប់ពី​ថ្ងៃទី​១-១០ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៧៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤៩​នាក់ របួស​សរុប ១៦០​នាក់ របួសធ្ងន់ ៨៦​នាក់ របួសស្រាល ៧៤​នាក់ ៕

អត្ថបទដែលជាប់ទាក់ទង