រថយន្តបាឡែនបើកបរបុកម៉ូតូPCXពីក្រោយហើយអូសប្រហែល១០ម៉ែត្របណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅនិងកន្លែងខណះកំពុងជិះម៉ូតូមួយគ្រឿងនៅតាមដងផ្លូវត្រូវរថយន្តកាមរីបាឡែនមួយគ្រឿងបើកបុកពីក្រោយពេញទំហឹងរួចបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨នឹង៣០ទនាទី យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨តាមបណ្ដោយផ្លូវវេងស្រេងនៅចំនុចមុខផ្ទះសំណាក់សេះមាសស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះមុន សិលា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅផ្ទះលេខ៦៨០សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំនើតនៅភូមិក្បាលកោះស្រុកគៀនស្វាយខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GW-6372 ធ្វើដំណើរទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ប្រផះ មិនចាំស្លាកលេខបានបើកមកពីក្រោយស្របទិសដៅគ្នា បុកពីក្រោយពេញទំហឹងបណ្តាលឲ្យជន រងគ្រោះដួលបោកក្បាលនិងថ្នល់ស្លាប់នៅនិងកន្លែងចំណែក រថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំសាច់ញាត្តិយកឯសារមកនិងប្រគល់អោយយកទៅផ្ទះវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ នូ បូរ៉ា(SLH)

អត្ថបទដែលជាប់ទាក់ទង