ម៉ូតូ២គ្រឿងបុកគ្នានៅផ្លូវជាតិលេខ៣ របួសធ្ងន់ស្រាល៣នាក់ ត្រូវរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ!

ភ្នំពេញ ៖ មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូបុកគ្នាកាលពីវេលាម៉ោងនាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម្នាក់ឯង ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ឆ្លងផ្លូវទៅកើត ត្រូវបានម៉ូតូសេ១២៥មួយគ្រឿង ជិះគ្នា២នាក់ ពីត្បូងទៅជើងហ្វ្រ័ងមិនទាន់ជ្រុលទៅបុក បណ្តាលឲ្យដួលរងរបួស ធ្ងន់ស្រាល៣នាក់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ ៕(SLH)

អត្ថបទដែលជាប់ទាក់ទង