ជនបរទេសម្នាក់ស្លាប់ដេាយសារ ជម្ងឺហេីមសួត

សៀមមរាប៖នៅវេលាម៉ោងប្រហែល១៨ៈ០០នាទីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៨នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តសៀមរាបស្ថិតនៅភូមិមណ្ឌល១សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាបមានជនបរទេសម្នាក់បានស្លាប់។

តាមការឲ្យដឹងពីកម្លាំងសម្ថកិច្ចជំនាញបានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ ៖ DRAYCOTTJOHN DENNIS ភេទ ប្រុស កើតឆ្នាំ ១៩៤៧ ជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ ៣០៨៤១២១០៤ទិដ្ឋាការស្នាក់នៅលេខEI០១៣៩៨៦៦៩ផុតកំណត់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩មានមុខរបរ ចូលនិវត្តន៍ស្នាក់នៅផ្ទះជាមួយប្រពន្ធ(មិនបានរៀបការ)ជនជាតិខ្មែរ នៅភូមិ បុស្សក្រឡាញ់ សង្កាត់ ជ្រាវ ក្រុង/ខេត្ត សៀមរាប។

តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រេាះបានឲ្យដឹងថាកាលពីថ្ងៃទី០២ខែកក្កដា ឆ្នាំ២០១៨ជនរងគ្រោះមានអាការៈហត់ខ្លាំងត្រូវបានបញ្ជូន មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបរហូតដល់វេលាម៉ោងប្រហែល ១៨-០០នាទីថ្ងៃទី ១០ ខែ កក្កដាឆ្នាំ២០១៨ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា៖តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងការពិនិត្យរបស់លោកវេជ្ជបណ្ឌិតអុិតឆបឆរ័ត្នគ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា៖ជនរងគ្រោះបានស្លាប់ដោយសារជម្ងឺហើមសួតរ៉ាំរ៉ៃ(របេងសួត)។

បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញតាមសំណូមពររបស់ក្រុមគ្រួសារនិងតំណាងស្ថានទូត៕KS:SLH

អត្ថបទដែលជាប់ទាក់ទង