ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប៖នៅស្នងការដ្ឋាននគរបាលខេត្តនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨បានរៀបចំពិធីីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូនដល់មន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបក្រេាមអធិបតីលេាកឧត្តមសេនីយ៍ទេា ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តអញ្ជេីញចូលរួមក្នុងពិធីមានបណ្តាអស់លេាកឧត្តមសេនីយ៍ស្នងការរងនគរបាលខេត្តបណ្តាអស់លេាកនាយនាយរងការិយាល័យជំនាញពាក់ព័នចំណុះស្នងការជាច្រេីនអ្នកទៀតផងដែរ។

បន្ទាប់ពីលេាកឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការរងទទួលផែនការងារគ្រប់គ្រង់ធុនធានមនុស្សបានអានរបាយការណ៍ស្វាគមន៍និងអាន សេចក្តីសម្រេចស្តីពីការតែងតាំងនិងបំពាក់ឋានន្តរស័ក្តិជូនដល់មន្រ្តីនគរបាលរួចមកលេាកឧត្តមសេនីយ៍ទេា ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តបានអញ្ជេីញបំពាក់ឋាន្តរសក្តិជូនមន្រ្តីសរុបចំនួន១១៥នាក់មានថ្នាក់អនុសេនីយ៍ឯក៥២នាក់ថ្នាក់អនុសេនីយ៍ទេា៣៨នាក់ថ្នាក់អនុសេនីយ៍ត្រី៦នាក់ថ្នាក់ព្រិន្ទបាលឯក១នាក់និងប្រកាសតួនាទី១៨នាក់ផងដែរ។

មានមតិផ្តាំផ្ញេីលេាកឧត្តមសេនីយ៍ទេា ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា៖ ដេាយការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិចំពេាះកម្លាំងយេីងទាំងអស់ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញនូវតួនាទីភារកិច្ចជំនាញក្នុងកិច្ចការពាររក្សាសន្តិសុខសុវត្ថិភាពបានយ៉ាងល្អប្រសេីរជូនប្រជាពលរដ្ឋទេីបថ្ងៃនេះយេីងទាំងអស់គ្នាបានទទួលនូវការបំពាក់ឋានន្តរស័ក្តិនាពេលនេះ។

លេាកឧត្តមសេនីយ៍បានមានប្រសាសន៍បន្តទៀតថា៖ក្រេាមការដឹកនាំរបស់រារដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជេារ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំធ្វេីឲ្យប្រទេសជាតិមានសុខសន្តិភាពការរីកចំរេីលេីគ្រប់វិស័យពិសេសសម្តេចតែងបានគិតគូរដល់កងកម្លាំងប្រដាប់អាវុធជានិច្ច។

ដូចនេះសូមឲ្យកងកម្លាំងយេីងទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនកំណែទម្រង់ពង្រឹងកងកម្លាំងនគរបាលយេីងក្នុងការងារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋទូទាំងខេត្តឲ្យបានកាន់តែល្អប្រសើរពិសេសការងារបម្រេីសេវាសាធារណៈជូនប្រជាពលរដ្ឋនិងឲ្យពួកគាត់មានទំនុកទុកចិត្តមកលើកងកម្លាំងនគរបាលរបស់យើងដែលជាអ្នកអនុវត្តច្បាប់ត្រូវបន្តបង្កេីនការយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់និងបង្រា្កបរាល់បទល្មើសគ្រប់ប្រភេទ។

ពិសេសភារកិច្ចរបស់កងកម្លាំងនគរបាលយើងចំពោះមុខនេះគឺកិច្ចការពារថែរក្សាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈសម្រាប់កិច្ចដំណើរការឃេាសនាបោះឆ្នោតនិងការបេាះឆ្នេាតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៩ ខែកក្កដាឆ្នាំ២០១៨ខាងមុខ។

សូមឲ្យមន្ត្រីនគរបាលទាំងអស់ត្រូវប្រមូលផ្តុំកម្លាំងក្នុងកិច្ចប្រតិបត្តិការណ៍ត្រួតពិនិត្យសភាពការណ៍និងត្រៀមអន្តរាគមន៍តាមការស្នើសុំពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងករណីមានការអុកឡុកការគំរាមកំហែងអំពើហិង្សាល្មើសច្បាប់ផ្សេងៗដែលនាំឲ្យរាំងស្ទះដល់ដំណើរការនៃការបោះឆ្នោតនាពេលខាងមុខឲ្យមានប្រសិទ្ធភាព៕(KS)SLH

   

អត្ថបទដែលជាប់ទាក់ទង