បង្ក្រាបករណីល្បែងសុីខុសច្បាប់(ប្រភេទបាញ់អាប៉ោង)ឃាត់ខ្លួនបានចំនួន២នាក់

ភ្នំពេញ៖ការស្រាវជ្រាវឈានដល់បើកការបង្ក្រាបករណីលេងល្បែងសុីខុសច្បាប់(ប្រភេទបាញ់អាប៉ោង) នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៧ៈ០០នាទី ​កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទ ល្មើសខាងលើ នៅចំណុចផ្លុវរថភ្លើង ក្រុម០៦ ភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែ១ ។

លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនចំនួន២នាក់រួមមាន៖
១/ឈ្មោះ ចាន់ តុង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែ១ មុខរបរធ្វើសំណង់ (អ្នកលេង) ។
២/ឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែ១ មុខរបរកម្មករសំណង់ (អ្នកលេង)។
-ដោយឡែកអ្នកចាត់ចែងបើកលេងបានរត់គេចខ្លួនបាត់។
ជាក់ស្តែងដកហូតវត្ថុតាងរួមមាន:
១/ចានសម្រាប់បាញ់អាប៉ោងចំនួន០១។។
២/ផ្ទិលដែកសម្រាប់ក្របចំនួន០១។។
៣/ប្រាក់ខែ្មរចំនួន(ប្រាំមួយមុឺនរៀល /៦០.០០០៛)។
កម្លាំងជំនាញរបស់អធិការដ្ឋាន កំពុងសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី។ (SLH)

អត្ថបទដែលជាប់ទាក់ទង