អាកាសធាតុអួអាប់ ភ្លៀង ខ្យល់ កំពុងគ្របដណ្តប់ពេញទូទាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ នាព្រឹកនេះ មានសភាពខ្លាំងជាងរាល់ថ្ងៃ

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១១កក្កដា២០១៨នេះ អាកាសធាតុ អួអាប់ ភ្លៀង ខ្យល់ កំពុងគ្របដណ្តប់ពេញទូទាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ហើយនៅព្រឹកនេះ ភ្លៀង ខ្យល់មានសភាពខ្លាំងជាងរាល់ថ្ងៃដែលបានអូសបន្លាយរយៈពេលប្រមាណជាមួយសប្តាហ៍មកហើយ។

តែយ៉ាងណាជាមួយនិងអាកាសធាតុនេះមិនទាន់មានរបាយកាណ៍ពីផលប៉ះពាល់ធ្ងន់នៅឡើយគិតត្រឹមព្រឹកនេះ ក្រៅតែពីមានការជនលិចផ្លូវខ្លះៗតិចតួចប៉ុណ្ណោះ ហើយជាមួយគ្នានេះដែរ ក៏ស្ថិតក្រោមការតាមដានយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរស្រុកឃុំ ដោយចុះពិនិត្យតាមប្រព័ន្ធលូរំដោះទឹកសំខាន់ៗដើម្បីស្វែងយល់ពីមូលហេតុក្រែងមានការជន់លិច ងាយស្រួលក្នុងការមានវិធាការស្តារទាន់ពេលវេលា ។

ភាពហើយសម្រាប់ដីចិញ្ចើមផ្លូវជាតិលេខ៤ក្នុងស្រុកកំពង់សិលាដែលបង្ករដោយទឹកភ្លៀងហូរច្រោះនោះនៅប្រលប់ថ្ងៃទី១០ម្សិលមិញត្រូវបានក្រុមកាងារសាធារណៈការចុះជុសជល់ទាំងយប់រួចរាល់ហើយ ដើម្បីជាសវាងគ្រោះថ្នាក់ដល់អ្នកធ្វើចរាចរណ៍។ដោយ វ៉ើន កញ្ញា(CSC)

អត្ថបទដែលជាប់ទាក់ទង