ប្រទះឃើញសាកសពមន្ត្រីនគរបាលម្នាក់ដេកស្លាប់ នៅចម្ការក្រោយផ្ទះ

កំពង់ធំ៖ កាលពីវេលាម៉ោងជាង៣ រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ គេបានប្រទះឃើញសាកសព ដេកស្លាប់ក្នុងស្ថានភាពហើបស្អុយដង្កូវស៊ីអស់ផ្ទៃមុខ និង សាច់លលាដ៍ក្បាល នៅក្រោមម្លប់គុម្ពឫស្សីចម្ការចន្ទី ក្រោយផ្ទះឈ្មោះ សៀប រី ភេទស្រី ភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឱ្យដឹងថា៖ សពជនរងគ្រោះឈ្មោះ យឹម ដារ៉ា ហៅ វិន ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរ  មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តកពង់ធំ។
តាមការបំភ្លឺពីបងស្រីបង្កើតឈ្មោះ យឹម ថាវីន បញ្ជាក់ថាសាកសពរូបនេះកន្លងមកផឹកស្រាច្រើនរហូតដល់មានជម្ងឺប៉ះពាល់ដល់សសៃប្រសាទ ហើយពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ គាត់បានយកចេញពីពេទ្យខេត្តកំពង់ធំ ទៅព្យាបាលនៅផ្ទះគ្រូខ្មែរឈ្មោះ ពៅ ភេទស្រី ភូមិ ឃុំ កើតហេតុខាងលើ ហើយក៏បានរត់ចេញពីផ្ទះគ្រូ នៅល្ងាចថ្ងៃទី ០៤ ខែកក្កដា​ ឆ្នាំ២០១៨ គាត់បានតាមរកដែរតែរកមិនឃើញ រហូតមកដល់ថ្ងៃនេះទើបរកឃើញបានស្លាប់បាត់ទៅហើយ ។

ទទួលបានព័ត៌មានកម្លាំងនគរបាលស្រុក ខេត្ត និងរដ្ឋអំណាចមូលដ្ឋានបានចូលរួមពិនិត្យ មិនឃើញមានស្លាកស្នាមអ្វីប្លែកឡើយ ។
តាមការសន្និដ្ឋាន  គឺស្លាប់ដោយហត់ហេវគ្មានបាយទឹក។  សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ កំពង់ធំCSB(CSC)

អត្ថបទដែលជាប់ទាក់ទង