ព្រះមហាក្សត្រទ្រង់ព្រះបរមរាជានុញ្ញាតឱ្យលោកអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ចូលក្រាបបង្គំគាល់និងទទួលតង្វាយជាព្រះរាជទ្រព្យសរុប១,០០០,០០០ដុល្លារជាព្រះរាជូបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ១៣រោច ខែ​ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ និង​ សម្តេច​ព្រះ​មហាក្សត្រី នរោត្តម​ មុនិនាថ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ក្នុងសេរីភាព​ សេចក្តីថ្លៃថ្នូរ​និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះ​អង្គ​ទាំងទ្វេសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតឱ្យ លោកអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ចូលក្រាបបង្គំគាល់​និង​ ទទួលតង្វាយជាព្រះរាជទ្រព្យ។
ឆ្លៀតក្នុងឱកាស​នោះផងដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន៥០០,០០០ដុល្លារ​(ប្រាំរយពាន់ដុល្លាអាមេរិក) និង​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ ចំនួន​៥០០,០០០ដុល្លារ(ប្រាំរយពាន់ដុល្លាអាមេរិក​) សរុប១,០០០,០០០ ដុល្លារជាព្រះរាជូបត្ថម្ភ​ជូនដល់ មន្ទីរពេទ្យ គន្ធបុប្ផា​ ដើម្បីបន្តកិច្ចការមនុស្សធម៌ជួយព្យាបាលកុមារកម្ពុជា។
សូមថ្វាយព្រះមហាសព្ទសាធុការពរ ព្រះបរមសុខគ្រប់ប្រការ​។ដោយCSC)

អត្ថបទដែលជាប់ទាក់ទង