សម្ដេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុកដែលមានចំណងជើងថា គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០គឺជា គណបក្សដែលមានពលរដ្ឋខ្មែរគាំទ្រច្រើនជាងគេបំផុតទាំងនៅក្នុងប្រទេស និងក្រៅប្រទេស!

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីមូលហេតុមួយចំនួន ដែលបានធ្វើឱ្យប្រជាពលរដ្ឋគាំទ្របោះឆ្នោតអោយគណបក្សប្រជាជន ដឹកនាំប្រទេសមកទល់សព្វថ្ងៃ ដូចខាងក្រោម៖

១-ជាគណបក្សដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ដែលបានសង្រ្គោះជាតិពិតប្រាកដ។

២-ជាគណបក្សដែលរួមសុខរួមទុក្ខជាមួយពលរដ្ឋ ទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។

៣-ជាគណបក្សដែលបានថែរក្សាសុខសន្តិភាពយូរអង្វែង ដែលកំពុងផ្តល់ក្តីសុខដល់ពលរដ្ឋទូទាំងប្រទេស។

៤-ជាគណបក្សដែលផ្តល់ឱកាសដល់យុវជន និងកូនក្មួយកម្មករ។

៥-ជាគណបក្សដែលបានប្រែក្លាយកម្ពុជាពីវាលពិឃាតមកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដែលមានការទាក់ទាញបំផុតនៅក្នុងតំបន់។

៦-ជាគណបក្សតែ១គត់ ដែលសំបូរធនធានមនុស្ស មានសមត្ថភាពពេញលេញ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើនយូរអង្វែង។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតជូន “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង