ស្ត្រីម្នាក់រងរបួសក្បាលយ៉ាងដំណំ ដោយសារតែខុសមាត់ជេរប្តី

ព្រៃវែង៖ស្ត្រីម្នាក់បានរងរបួសក្បាលយ៉ាងដំណំ ដោយសារតែខ្លួនបានជេរប្តី ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃច័ន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ១៣ និង ១៥ នាទី នៅចំណុចភូមិឥដ្ឋ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ សី វ៉េ ភេទ ប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិឥដ្ឋ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង បានយកញញួវាយទៅលើឈ្មោះ ហុក សុផល ភេទស្រី អាយុ ៤២ឆ្នាំ ដែរត្រូវជាប្រពន្ធរបស់ខ្លួន បណ្ដាលអោយរងរបួសធ្ងន់ ចំក្បាល ២កន្លែង។មូលហេតុដោយសារប្ដីទៅរកត្រីបានហើយ ចែកអោយបងប្អូន មិនបានប្រាប់ប្រពន្ធ ប្រពន្ធខឹងហើយជេប្ដី ប្ដីខឹងក៏យកញញួវាយតែម្ដង។

ជនរងគ្រោះត្រូវបានបញ្ជូនទៅពេទ្យវៀតណាមភ្លាមៗ ចំណែកជនសង្ស័យសមត្ថកិច្ចយើងបានឃាត់ខ្លួននៅប៉ុស្ដិ៍រដ្ឋបាលដើម្បីបំពេញនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង