សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំនីតិវិធីបញ្ជូនថវិកា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ង៉ាង ស

កំពង់ធំ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដំណើរការបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំនីតិវិធីបញ្ជូនថវិកា និងការរៀបចំបញ្ជីឈ្មោះសមាជិកសមាគមអតីតយុទ្ធជន ដល់ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត តាមបណ្តាក្រុង-ស្រុក សរុបចំនួន ២១ រូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជា នៅសាលប្រជុំបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ដោយCSC)

អត្ថបទដែលជាប់ទាក់ទង