ក្រុមកាងារក្រសួង ជួបពិភាក្សាជាមួយសហភាពអឺរ៉ុប ស្ដីពីការដោះស្រាយវិវាទ ពាក់ព័ន្ធដីសម្បទានសេដ្ឋកិច្ច ដំណាំអំពៅផលិតស្ករសនាំចេញ

កោះកុង៖ កាលពីរសៀល ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨  ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាជាមួយសហភាពអឺរ៉ុប ស្ដីពីការដោះស្រាយវិវាទពាក់ព័ន្ធដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ។

ជួបពិភាក្សានេះ ដោយមានការអងញ្ជើញចូលរួមពីសមណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង, លោកស្រី Alina boiciuc Deputy Head of Unit Trade and Sustainable Development និងឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕ ដោយ៖ ណារម្យ(CSC)

អត្ថបទដែលជាប់ទាក់ទង