រឿង តាបសចិញ្ចឹមពស់ អប់រំពីការចង់ជួយសង្គ្រោះអ្នកដទៃប្រកបដោយបញ្ញា

ប្រភពផេក៖សមាគមអ្នកអក្សរសិល្ប៍កម្ពុជា – Cambodia Literati Association

រឿងតាបសចិញ្ចឹមពស់

មានតាបសមួយក្រុម រស់នៅក្នុងព្រៃ ក្នុងនោះដែលមានប្រធានមួយជាអ្នកគ្រប់គ្រង។ ចំណែកក្នុងនោះមាន តាបសមួយ លោកដើរទៅឃើញពស់មួយក្បាលឈឺ​ លោកក៏កើតនូវសេចក្តីអាណិតចំពោះសត្វពស់។ លោកក៏បាន រើសយកពស់នោះមកចិញ្ចឹម បានយកមកដាក់ក្នុងបំពង់ឫស្សី។

ថ្ងៃក្រោយមកដំណឹងនោះបានដឹងដល់ប្រធានក្រុម  ទើបគេហៅតាបសដែលចិញ្ចឹមពស់នោះមកសួរថា លោក មានចិញ្ចឹមពស់? កូណាចិញ្ចឹមពស់ កូណាអាណិតវាព្រោះ ឃើញវាឈឺ តាបសនោះឆ្លើយតប ។

ប្រធានថា ​ណែៗពស់ ជាសត្វអកត្តញ្ញូគ្មានដឹងគុណអីទេ ប្រយ័ត្នមានគ្រោះថ្នាក់ ។ តាបសនោះប្រាប់ទៅវិញថា​ អត់អីទេទាន ខ្ញុំស្រលាញ់ពស់ ដូចខ្ញុំស្រលាញ់កូនខ្ញុំដែរ ខ្ញុំមិនអាចរស់នៅដោយសារ អត់ពស់នេះបានទេ។ មេក្រុមតាបសថា​ណែ!គ្រោះថ្នាក់ ណាស់ណាប្រយ័ត្នថ្ងៃក្រោយមានរឿងអ្វីកើតឡើង តិចថា ខ្ញុំជាមេដឹកនាំគេមិនបានប្រាប់។

ថ្ងៃមួយត្រូវវេនតាបសនេះ ទៅបេះផ្លែឈើចំនួន បីថ្ងៃ ដោយខ្លាចពស់នោះ ចេញទៅ ណា ក៏យកកំណាត់មកញ៉ុកបំពង់ឫស្សី។ ក្រោយពីត្រឡប់ បេះផ្លែឈើវិញ តាបសនោះនឹកឃើញថាអរ!អញភ្លេចកូនអញនៅក្នុងបំពង់ឫស្សី បីថ្ងៃហើយ កូនអើយប្រហែល ជាឃ្លានហើយមើលទៅ ស្រាប់តែដកឆ្នុកពីបំពង់ឫស្សីនោះមកប្រុង លូកដៃចូលទៅចាប់ពស់ ពស់នោះវាខឹងនឹងតាបសព្រោះបង្អត់ចំណីវាបីថ្ងៃហើយ ក៏ចឹកដៃតាបសនោះស្លាប់ទៅ។

វិភាគអត្ថន័យ

និយាយមកវិញតាបសនោះមានចិត្តល្អ មេត្តា ករុណា ចង់ជួយសង្គ្រោះអ្នកដទៃ ក៏ប៉ុន្តែគ្មានបញ្ញា ។ ចុះបើយើង គ្រាន់តែជួយវាហើយ យើងលែងវាទៅនៅក្នុងព្រៃទៅ វាមាន ទៅទាស់ខុសអី។ អីចឹងយ៉ាងណា ក្នុងរឿងនេះបើយើងជួយអ្នកដទៃយើងត្រូវរកវិធីសាស្រ្តយ៉ាងណាកុំឱ្យមានគ្រោះថ្នាក់៖

ទីមួយមានករុណា ចង់ជួយអ្នកដទៃហើយ ទីពីរ ធ្វើម្តេចត្រូវ មានបញ្ញា ក្នុងការជួយនោះ កុំឱ្យក្លាយទៅជាទោសកំហុសមកលើខ្លួនវិញ ឧទាហរណ៍ថា  យើងទៅជួយចោរ ដ៏ហោចទៅ គេចាប់បានគេវាយធ្វើបាបយើង ដែលជាអ្នកជួយចោរនោះ  គេថាមិនឱ្យអាណិតចោរទេ ប៉ុន្តែយើងអាណិតចោរ គួររកវិធីសាស្រ្តណា កុំឱ្យមានគ្រោះថ្នាក់ដល់យើង ជាអ្នកជួយ។

ហើយមួយចំណុចទៀតត្រូវចេះស្តាប់យោបល់ពាក្យណែនាំ របស់អ្នកដទៃផង កុំអាងខ្លួនឯងមានៈខ្លាំងពេក កាលណា មានមានៈខ្លាំងពេក វាវិនាសអន្តរាយដូចក្នុងរឿងនេះដែរ។

អត្ថបទដែលជាប់ទាក់ទង