ខ្យល់​កន្ត្រាក់​បណ្តាលឱ្យរលំ​ផ្ទះ​មួយ​ខ្នង​នៅ​ឃុំ​សាមគ្គី​របួស​ម្ចាស់​ផ្ទះ​៣​នាក់​

​ព្រះសីហនុ៖ ថ្ងៃ​ទី​១១ ខែ​កក្កដា​ ២០១៨​ វេលាម៉ោង​ ០៨:០០នាទី​ នៅភូមិ បឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មាន​គ្រោះ​ធម្មជាតិ​ខ្យល់កន្ត្រាក់​ បណ្តាលឱ្យ បាក់​ជើង​តាង​រលំ​ផ្ទះមួយ​ខ្នង ទំហំ៤×៥​ ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ខូចខាតធ្ងន់ និងបណ្តាលឱ្យម្ចាស់ផ្ទះ​៣​នាក់​ រងរបួស​ ៖
១.ឈ្មោះ កែវ ភេទស្រី អាយុ ២៥ឆ្នាំ របួុសធ្ងន់
២.ឈ្មោះ ទី ដូច ភេទប្រុស អាយុ២៩ឆ្នាំ របួ​សមធ្យម
៣.ឈ្មោះ ដូច សម ភេទប្រុស អាយុ៥ ឆ្នាំ ស្រាល

ក្រោយពេល​ទទួល​ព័ត៌មាន​ លោក​ស្នងការ​នគរបាល ខេត្តព្រះសីហនុ​ បាន​បញ្ជាឱ្យកម្លាំង​នគរបាល​ស្រុក​ព្រៃនប់​ ទៅ​ធ្វេី​អន្តរាគមន៍​ជួយ​សង្គ្រោះ​ ជនរងគ្រោះ​ជា​បន្ទាន់​ ដឹក​ទៅកាន់​មន្ទីរ​ពេទ្យ​។ដោយ វ៉ើន កញ្ញា(CSC)

អត្ថបទដែលជាប់ទាក់ទង