សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប្រជាពលរដ្ឋដេញចាប់ស្រែកថាចោរ យកមកសួរនាំ

បន្ទាយមានជ័យ៖ ជិះម៉ូតូបុកគេ រួចរត់គេចពីប៉ូលិសសង្ស័យចោរលួចម៉ូតូ ត្រូវសមត្ថកិច្ច នគរបាលក្រុង ឃាត់ខ្លួនបាននៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅមុខបុរីធីធី ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមព័ត៌មានដែលទទួលបានពីពលរដ្ឋដេញចាប់ហើយស្រែកថាចោរៗ បានឱ្យដឹងថា មុនឃាត់ខ្លួនមួយម៉ោង ជនសង្ស័យបានបើកម៉ូតូម៉ាកវីវ៉ាពណ៌ស គ្មានស្លាកលេខ បុកបុរសជាបុគ្គលិកកាស៊ីណូម្នាក់រងរបួសស្រាល នៅចំណុចមុខធារ៉ាដូរលុយ នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត។

ទោះបីជាយ៉ាណាក៏ ជនសង្ស័យមិនដឹងថាជាចោរដែលលួចម៉ូតូ ឬជាម្ចាស់ម៉ូតូរត់គេចយករួចខ្លួនសិន យ៉ាងណានោះទេ ព្រោះសមត្ថកិច្ចកំពុងសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕ដោយSN(CSC)

អត្ថបទដែលជាប់ទាក់ទង