សមត្ថកិច្ចបង្ក្រាបជនជួញដូរថ្នាំញៀនចំនួនពីរនាក់ រួមនឹងវត្ថុតាងគ្រឿងញៀន១កញ្ចប់ធំនៅក្រុងពោធិ៍សាត់

ពោធិ៍សាត់៖ ជនសង្ស័យជួញដូរថ្នាំញៀនចំនួនពីរនាក់ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀននៃអធិការនគរបាលក្រុងពោធិ៍សាត់ធ្វើការបង្ក្រាបនៅវេលាម៉ោង១១និង៤៧នាទីយប់ថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៨ តាមបណ្តោយផ្លូវស្របមាត់ប្រឡាយក្នុងភូមិលាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់។

លោក ស៊ាង ហៃ អធិការក្រុងពោធិ៍សាត់ប្រាប់ឱ្យដឹងថាកម្លាំងរបស់លោកបានចាប់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនឈ្មោះ សុខ វិឆ័យ ភេទប្រុសអាយុ៣០ ឆ្នាំរស់នៅភូមិពាលញែក១សង្កាត់ផ្ទៃក្រុងពោធិ៍សាត់និងឈ្មោះ ពិន ផាន់ណា ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ក្នុងនោះដកហូតវត្ថុតាងម្សៅក្រាមពណ៌ ស មួយកញ្ចប់ធំ ដែកកេះចំនួនបី ទួរស័ព្ទ៣គ្រឿង និងការបូបតូចមួយ។ ចំពោះជនសង្ស័យទាំងពីរនាក់និងវត្ថុតាងសមត្តកិច្ចកំពងបង្ករសំណុំរឿងបញ្ជួនទៅស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ដើម្បីចាត់ការបន្តរ៕ដោយSP(CSC)

អត្ថបទដែលជាប់ទាក់ទង