ពលរដ្ឋនៅឃុំអូរសោម ស្រុកវាលវែងផ្លាស់ប្តូរទម្លាប់ពីការរកផលអនុផលព្រៃឈើមកចាប់យកមុខរបរដាំដំណាំកសិឧស្សាហកម្មវិញ

ពោធិ៍សាត់៖ប្រជាពលរដ្ឋនៅឃុំអូរសោមស្រុកវាលវែងបានជ្រើសយកមុខរបរលើការដាំដុះដំណាំកសិឧស្សាហកម្មជាច្រើនប្រភេទដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រសើរជាងការរកទទួលទានដោយអាស្រ័យផលទៅលើមុខរបររកផលអនុផលព្រៃឈើមិនសូវសមប្រកបហើយអាចប្រឈម និងផ្លូវច្បាប់ថែមទៀតផង។

លោកជួប ភានីបានប្រាប់អោយដឹងថាលោកក៏ដូចជាប្រជាពលរដ្ឋជាច្រើនផ្សេងទៀតនៅក្នុងឃុំអូរសោមដែរដែលបានបោះបង់ចោលមុខរបរអាស្រ័យលើរកផលអនុផលផលព្រៃដើម្បីចិញ្ចឹមជីវិត។

ដោយសារមុខរបរនេះមិនបានធ្វើអោយជីវភាពគ្រួសារលោកបានធួរធាប្រសើរឡើយពោលគឺខ្វះមុខខ្វះក្រោយជាប្រចាំម្យ៉ាងទៀតប្រឈម នឹងផ្លូវច្បាប់ថែមទៀតផង។

លោកថាដោយមានការចុះអប់រំផ្សព្វផ្សាយពីសំណាក់អាជ្ញាធរជាពិសេសស្ថាប័ណជំនាញផ្សេងៗនៅតាមបណ្តាសហគមន៏នានាពីផលប៉ះពាល់ធនធានធម្មជាតិជាពិសេស ធនធានព្រៃឈើនៅក្នុងតំបន់ដោយទទួចសុំអោយបងប្អូនប្រជាពលដ្ឋកុំនាំគ្នាអាស្រ័យផលឫបំផ្លាញដោយប្រើប្រាស់រួបភាពផ្សេងៗ។

ផ្ទុយទៅវិញសូមរួមគ្នាការពារអោយបាននៅគង់វង្សព្រោះធនធានទាំងអស់នេះមានសរសំខាន់ណាស់សម្រាប់មនុស្សសត្វហើយនាំគ្នាប្តូរទម្លាប់មកប្រកបរលើផ្នែកកសិកម្មវិញទើបប្រសើរ ដូច្នេះហើយទើបលោកចាប់យកមុខរបរដាំដំណាំកសិឧស្សាហកម្មជាច្រើនប្រភេទដូចជា ធុរេន ដំណាំប័រ ផាសិន ម្រេចជាដើម។

ប៉ុន្តែរដំណាំដែលមានទីផ្សាជាងគេបច្ចុប្បន្នគឺផ្លែផាសិននិងផ្លែប័រដែលមានអតិថិជនកម្មង់ទៅភ្នំពេញផងនិងអថិជនទិញសម្រាប់គ្រួសារជាប្រចាំផងដែរក្នុងនោះតំលៃប័រក្នុងមួយគីឡូក្រាម8000រៀល ឯផ្លែផាសិនវិញតំលៃ6000រៀលក្នុងមួយគីឡូក្រាមដោយក្នុងអំឡុងពីពីរទៅបីថ្ងៃលោកអាចលក់បានពី៤០ទៅ៥០គីឡូក្រាមទៅតាមអតិថិជនកម្មង់ទិញនៅមុខទំនិញនិមួយ។

លោកលើកឡើងថាមួយរយៈប៉ុន្មានឆ្នាំចុងក្រោយដែលលោកបានប្តូមកអាស្រ័យផលលើការងារដាំដំណាំទាំងអស់នេះ បានធ្វើអោយជីវភាពផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីខ្វញមុខខ្វះក្រោយមកមានជីវភាពសមរម្យមិនពិបាកដូចមុនឡើយប្រជាពលរដ្ឋដទៃក៏ដូចគ្នាដែរ។

លោកសុខ មឿនមេឃុំអូរសោមបានទទួលស្គាល់ថាប្រជាពលរដ្ខនៅក្នុងឃុំរបស់លោកប្រម៉ាណ80%បានផ្លាស់ប្តូរទម្លាប់ពីការរកទទួលទានដោយការរកផលអនុផលព្រៃឈើមកចាប់លើការដាំដុះដំណាំ កសិឧស្សាហកម្មវិញដូចជាម្នាស់ ក្រូច ចេក ស្វាយ ធុរេន ប័រ ផាសិន ពោត សណ្តែក ខ្ញី ល្ងរ ម្រេច និងដំណាំផ្សេងៗទៀតដែលធ្វើជីវភាពពួកគាត់ប្រសើរជាងមុនក្រៅពីនោះសហគមន៏ក៏បានចំណូលពីផ្នែកទេសចរណ៍ផងដែរតាម រយៈជាហ្កាយនាំផ្លូវភ្ញៀវបរទេសដើរកម្សាន្ត លក់ម្ហូបផងដែរ។

សូមបញ្ជាក់ថាឃុំអូរសោមមានប្រជាពរដ្ឋរស់នៅសរុបជាង៤០០គ្រួសាររួមនឹងជនជាតិជងផងគឺជាតំបន់ព្រៃភ្នំពោពេញដោយសកតានុពលតំបន់អេកូរធម្មជាតិផងនិងផ្ទៃដីអំណោយផលខ្លាំងខាងវិស័យកសិកម្មផងជាពិសេសដំណាំកសិឧស្សាហកម្មតែម្តងដែលមានចម្ញាយជាង៥០គីឡូម៉ែត្រពីទីរួមស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់៕(SPR)(SLH)

 

អត្ថបទដែលជាប់ទាក់ទង