សន្តិសុខម្នាក់បានដេកស្លាប់នៅក្នុងការដ្ឋានសំណង់ នៅមិនទាន់ដឹងមូលហតុ

ភ្នំពេញ៖ព័ត៌មានបឋម៖ នៅមុននេះបន្តិចមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាមដែលស្ថិតនៅក្នុងការដ្ឋានសំណង់មួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ។ ប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា បុរសដែលបានស្លាប់ជាសន្តិសុខយាមនៅការដ្ឋានសំណង់នោះ ហើយការស្លាប់នោះសង្ស័យថារអិលជើងដួលបោកក្បាលម្នាក់ឯង។

ទោះយ៉ាងណា សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យកោសល្យវិច្ឆយសព៕ បក្សីចាំក្រុង(CSC)

អត្ថបទដែលជាប់ទាក់ទង