នគរបាលចាប់ក្រុមឆក់១០នាក់ បានជាបន្តបន្ទាប់នៅខេត្តសៀមរាបបញ្ជូនទៅតុលាការ

សៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ អធិការស្រុកប្រាសាទបាគង អធិការស្រុកសូទ្រនិគម អធិការក្រុងសៀមរាប អង្គភាពនគរបាលទេសចរណ៍ ប៉ុស្តិ៍រដ្ឋបាលក្រុងសៀមរាប បានតាមប្រម៉ាញ់ចាប់ក្រុមមុខសញ្ញាឆក់កាបូបនៅក្នុងក្រុង យ៉ាងសកម្មនៅក្នុងខេត្តសៀមរាបបានជាបន្តបន្ទាប់ចំនួន១០នាក់ ដោយធ្វើសកម្មភាពឆក់ជាច្រើនករណី បន្ទាប់ពីឃាតខ្លួនរួចបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីសួរនាំរួចបញ្ជូនបន្តទៅតុលាការខេត្តចាត់ការទៅតាមនីតិវិធីច្បាប់។ ក្នុងប្រតិបត្តិការបង្ក្រាបករណីក្រុមឆក់ដ៏សកម្ម នេះបានធ្វើឡើងនៅទី១០ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងខេត្តសៀមរាប។

លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែន កណ្តាលនគរបាលព្រហ្មទណ្ឌខេត្តសៀមរាបបានប្រាប់ថា ក្នុងប្រតិបត្តិការបង្ក្រាបករណីក្រុមឆក់ លួច តាមបណ្តាក្រុង/ស្រុក មួយចំនួនក្នុងខេត្តសៀមរាប ដោយមានការចង្អុលបង្ហាញពីលោកឧត្តមស្នងការនគរបាលខេត្ត ទើបលោកបានឱ្យកម្លាំងជំនាញចុះសហការជាមួយកម្លាំងតាមស្រុកតាមប្រម៉ាញ់ចាប់ក្រុមមុខសញ្ញាឆក់កាបូបនៅក្នុងក្រុង/ស្រុក យ៉ាង សកម្ម នៅក្នុង ខេត្តសៀមរាប បានជាបន្តបន្ទាប់ចំនួន១០នាក់ ឆក់ជាច្រើនករណី រួចបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីសួរនាំ រួចបញ្ជូនបន្តទៅតុលាការខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់។លោកបានបញ្ជាក់ផងដែរថា ជនសង្ស័យចំនួន១០នាក់ មាន៖

ទី១- ឈ្មោះ ណា គឹមហៃ ភេទប្រុស អាយុ១៩ឆ្នាំ ភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង,
ទី២- ឈ្មោះ វ៉ុន តៃវេត ភេទប្រុស អាយុ១៨ឆ្នាំ ភូមិស្ពានតូច ឃុំឫស្សីលក ស្រុកជីក្រែង,
ទី៣ – ឈ្មោះ សេង ថៃសុថាត់ ហៅខួច ភេទប្រុស អាយុ១៨ឆ្នាំ ភូមិគីឡូតាឈឹម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង,
ទី៤ – ឈ្មោះ ហួរ វណ្ណា ហៅវិត ភេទប្រុស អាយុ១៨ឆ្នាំ ភូមិអូរ ឃុំសង្វើយ ស្រុកជីកក្រែង,
ទី៥ – ឈ្មោះ សិដ្ឋ ដាំរ៉ុង ហៅសាន់ ភេទប្រុស អាយុ១៨ឆ្នាំ ភូមិចក ឃុំសង្វើយ ស្រុកជីក្រែង,
ទី៦ – ឈ្មោះ លឹម ម៉េងហួរ ភេទប្រុស អាយុ១៨ឆ្នាំ ភូមិអូរ ឃុំឫស្សីលក ស្រុកជីក្រែង,
ទី៧- ឈ្មោះ ឃ្លាំង វេហា ភេទប្រុស អាយុ១៨ឆ្នាំ ភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម,
ទី៨ – ឈ្មោះ នូ ម៉ារីម៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម,
ទី៩ – ឈ្មោះ លី គឹមឈាន ហៅទី ភេទប្រុស អាយុ១5 ឆ្នាំ ភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម,
និង ទី១០- ឈ្មោះ សាន ប៊ុណ្ណារ៉ាត់ ហៅកឺត ភេទប្រុស អាយុ១៨ឆ្នាំ ភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម។ក្រោយឃាត់ខ្លួនកម្លាំងជំនាបាន
ដកហូតសម្ភារវត្ថុតាងមាន៖
១-អាយភេត(IPad)ពណ៌ខ្មៅចំនួន១
២ គ្រឿង -ទូរស័ព្ទម៉ាកអាយហ្វូនស៉ិច(IPhone6)
៣-ទូរស័ព្ទម៉ាកSamsung
៤-ទូរស័ព្ទណូគាចុចពិល
៥-កាបូបលុយពណ៌ខ្មៅ២
៦-កាបូបលុយស្រ្តី៤
៧-ស្ពីកឃឺ១
៨-កាបូបស្ពាយចំនួន៤
៩-អាយហ្វូនសេវេនពណ៌ស១(IPhone7)
១០-ម៉ាស្ទឺកាត(Master card)៣
១១-ស៉ីមកាតក្រៅប្រទេស១
១២-ម៉ូតូចំនួន៣គ្រឿង

ជាក់ស្តែងថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៨ វេលាម៉ោង០៥និង៣០នាទី នៅត្រង់ចំណុចផ្លូវជាតិលេខ៦ ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង មានករណីអំពើលួច ឆក់កាបូប បង្កឡើងដោយជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ សាង ប៊ុណ្ណារ៉ាត់ ២-ឈ្មោះ លឹម ម៉េងហួរ ជិះម៉ូតូ១គ្រឿបម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ កាំបន្ទះខ្មៅ បានធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះឈ្មោះ ជា ង៉ា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង មិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចស្រុកប្រាសាទបាគង ធ្វើការកាក់ឃាត់ជនសង្ស័យនឹងម៉ូតូបាន យកមកធ្វើការសួរនាំតែម្តង។

ផ្អែកតាមការស្តាប់ចំលើយ របស់ជនសង្ស័យទាំង២នាក់ខាងនេះនាំឱ្យយើងចាប់នៅផ្ទះជួលក្នុង៥នាក់ និង បន្តចាប់ នៅស្រុកសូនិគមន៍៣នាក់ទៀត ទាំងប្រាំបីនាក់នេះបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចឆក់កាបូបក្នុងក្រុងពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តនៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨ នេះដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ ប៊ុនរិទ្ធី(SLH)

អត្ថបទដែលជាប់ទាក់ទង