updateមនុស្សចំនួន០៣នាក់ក្នុងស្ត្រីមានផ្ទៃពោះម្នាក់រងរបួស ក្នុងហេតុការណ៍ ខ្យល់កន្ត្រាក់រលំផ្ទះ

ព្រះសីហនុ៖updateយ៉ាងហោចណាស់ក៏មានមនុស្សចំនួន០៣នាក់ក្នុងស្ត្រីមានផ្ទៃពោះម្នាក់រងរបួស ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់រលំផ្ទះកាលពីថ្ងៃទី១១ខែកក្កដា២០១៨ វេលាម៉ោង ០៨:០០នាទី នៅភូមិ បឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យោងតាមប្រភពពីលោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានអោយដឹងជាបឋម ថា នៅដើមរដូវវស្សាឆ្នាំនេះ។

ស្រុកព្រៃនប់ បានទទួលរងគ្រោះធម្មជាតិ ដោយមាន ខ្យល់កន្ត្រាក់ បណ្តាលឲ្យ បាក់ជើងតាងរលំផ្ទះមួយខ្នង ទំហំ៤×៥ ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ខូចខាតធ្ងន់ និងបណ្តាលឲ្យម្ចាស់ផ្ទះ៣នាក់ រងរបួស ៖ ១.ឈ្មោះកែវ ភេទស្រី អាយុ ២៥ឆ្នាំ របួសធ្ងន់(មានផ្ទៃពោះ) ២.ឈ្មោះទី ដូច ភេទប្រុស អាយុ២៩ឆ្នាំ របួសមធ្យម ៣.ឈ្មោះដូច សម ភេទប្រុស អាយុ៥ ឆ្នាំ ស្រាល ក្រោយពេលទទួលព័ត៌មាន ក្រុមការងារថ្នាក់ស្រុក និង កម្លាំងនគរបាលស្រុកព្រៃនប់ ទៅធ្វើអន្តរាគមន៍ជួយសង្គ្រោះ ជនរងគ្រោះជាបន្ទាន់ ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ។

សូមបញ្ចាក់ផងដែរថា សម្រាប់ស្រុកព្រៃនប់ នាដើមសប្តាហ៍នេះ បានទទួលរងនូវគ្រោះធម្មជាតិមួយចំនួនដូចជា បាក់ដីនៅចំនុចភូមិសាស្ត្រក្បែរស្រុកកំពង់សិលា ជាប់ផ្លូវជាតិលេខ០៤ ទឹកលិចភូមិសាស្ត្រ ឃុំសាមគ្គី និង រលំផ្ទះបណ្តាលអោយមនុស្សចំនួន០៣នាក់រងរបួសធ្ងន់ និង ស្រាល។ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង