ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ផ្តល់ជូនផ្លូវបេតុងប្រវែង៥៥២ម៉ែត្រ ជូនប្រជាពលរដ្ឋភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

ព្រះសីហនុ៖​ កំណាត់ផ្លូវមួយខ្សែ ប្រវែង៥៥២ម៉ែត្រទទឹង០៦ម៉ែត្រ កម្រាស់មួយតឹកកន្លះ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ និង ជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ នឹងត្រូវចាប់ផ្តើមកសាងនាពេលមុខនេះ បន្ទាប់ពីក្រុមការងារថ្នាក់ក្រុងចុះសិក្សារួចរាល់ហើយ ខណៈពេលផ្លូវនេះបច្ចុប្បន្នមានទទឹងតែជាង០៣ម៉ែត្រប៉ុណ្ណោះ។

លោកឧត្តមសេនីយ៏ត្រី ចាន់ រិទ្ឋ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានគូសបញ្ជាក់ថា ដោយមើលឃើញអំពីការលំបាក ក្នុងការធ្វើដំណើរចេញចូលភូមិរបស់ប្រជាពលរដ្ឋ នៅពេលមានពិធីម្តងៗជាពិសេសនៅពេលមានគ្រោះអាសន្នជាយថាហេតុ ទើបឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ និង ជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ បានសម្រេចចិត្ត ផ្តល់នូវកំណាត់ផ្លូវបេតុងមួយខ្សែរ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ កំណាត់ផ្លូវមួយខ្សែនេះ មានប្រវែង៥៥២ម៉ែត្រទទឹង០៦ម៉ែត្រ កម្រាស់មួយតឹកកន្លះនឹងត្រូវចាប់ផ្តើមកសាងនាពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីក្រុមការងារចម្រុះថ្នាក់ក្រុង ថ្នាក់ខេត្តចុះសិក្សារួចរាល់ហើយ ប៉ុន្តែទឹកប្រាក់ដែលត្រូវចំណាយ គេនៅពុំទាន់អាចវាយតម្លៃបាននូវឡើយទេ។

លោក សន កុសល់ អភិបាលរងក្រុងព្រះសីហនុ ក៏បានថ្លែងបញ្ជាក់ផងដែរថា កំណាត់ផ្លូវមួយខ្សែរនេះ គឺស្ថិតក្នុងភូមិ០១ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ បម្រើឱ្យប្រជាពលរដ្ឋចំនួន០៦ក្រុម ស្មើនឹងប្រជាពលរដ្ឋរាប់រយគ្រួសារ ប៉ុន្តែកន្លងមកកំណាត់ផ្លូវនេះមួយខ្សែរនេះ គឺមានការលំបាកយ៉ាងខ្លាំង ដោយសារស្ថានភាពផ្លូវរួមតូច នៅត្រឹមតែជាង០៣ម៉ែត្រ បើទោះបីជាផ្លូវក្នុងប្លង់មេ មានទំហំចំនួន០៦យ៉ាងណាក្តី។ ប៉ុន្តែនៅពេលនេះ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឯកឧត្តមជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាលខេត្ត និងលោក អ៊ីសុខ ឡេង អភិបាលក្រុងព្រះសីហនុ បានសម្រេចផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដោយជំហ៊ានដំបូងគណៈកម្មាធិការចម្រុះ ចុះធ្វើការវាស់វែងទំហំផ្លូវជាក់ស្តែង និង ទំហំដី ដែលប្រជាពលរដ្ឋបានសាងសង់របងលើចំណីផ្លូវ ដើម្បីឱ្យពួកគាត់សម្របសម្រួលក្នុងការស្ថាបនាផ្លូវ ឱ្យបានរលូន ដើម្បីជាប្រជាសាធារណៈ។

ថ្លែងក្នុងឪកាសនោះផងដែរ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានសម្តែងការសាទរយ៉ាងខ្លាំងនូវការយកចិត្តទុកដាក់អំពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឯកឧត្តមជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីនអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ អំពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋ។ដោយ វ៉ើន កញ្ញា(CSC)

អត្ថបទដែលជាប់ទាក់ទង