ការស្ថាបនាផ្លូវជាតិ៧០បេនៅខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុនសែន

កំពង់ចាម៖ ការស្ថាបនាផ្លូវជាតិ៧០បេ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋស្រុកស្រីសន្ធរ តាមរយៈក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានឯកឧត្តម គួច ថំរើន អភិបាលខេត្តកំពង់ចាប់ប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០១៨ នេះថាសម្រេចបានលទ្ធផលការងារដូចជាចាក់បេតុងសងខាងផ្លូវ ២.៧០០ម៉ែត្រ ធ្វើគ្រឹះផ្លូវរួច ៦.០០០ម៉ែត្រ ឈូសឆាយពង្រីកបំពេញដីបាន២.០០០ម៉ែត្រដល់ស្ពានព្រែកដំ បូក នៃប្រវែងផ្លូវជាង១៦គីឡូម៉ែត្រនេះហើយ។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងទៀតថាផ្លូវនេះតាម គម្រោងត្រូវសាងសង់ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីមុនបុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះ។ ផ្លូវនេះកន្លែងដែលបានធ្វើរួចពិតជាបានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផល តែកន្លែងដែលនៅមិនទាន់បានធ្វើរួចដោយបានត្រឹមឈូសឆាយតម្រាយផ្លូវនិងធ្វើគ្រឹៈផ្លូវអាចលំបាកជាងមុនខ្លះនៅពេលមានភ្លៀង។

ទោះជាយ៉ាងណា ឯកឧត្តមគួច ចំរើន បានសុំទោសចំពោះប្រជាពលរដ្ឋរស់នៅតាមដងផ្លូវលេខ៧០បេឱ្យមានការយោគយល់និងអធ្យាស្រយ័ចំពោះការប៉ះពាល់ពីការសាងសង់ផ្លូវនេះ។ដោយCSC)

អត្ថបទដែលជាប់ទាក់ទង