មន្ត្រីខណ្ឌរដ្ឋបាលជលផល ​ក្រចេះប្រមានផាកពិន័យលើជនសង្ស័យណាប្រព្រឹត្តបទល្មើសនេសាទអប់រំមិនតាម

​ក្រចេះ៖ នៅថ្ងៃទី១១ ខែកក្កដា ​ឆ្នាំ​២​០១៨នេះ មន្ត្រីខណ្ឌរដ្ឋបាលជលផលនិងឆ្មាំទន្លេបានចុះទៅ បង្ក្រាបបទល្នើសនេសាទ​នៅចំណុច​អន្លង់​អភិរក្សត្រីពូជ និងអន្លង់អភិរក្សសត្វផ្សោតកាំពីនៅ ឃុំសំបុក​ ស្រុកចិត្របូរី នឹងនៅអន្លង់អភិរក្សក្នុង​ស្រុកសំបូរខេត្តក្រចេះ ក្នុងពេលដែល​ជនសង្ស័យ ​លួចលាក់ប្រើឧបករណ៍នេសាទ​នៅ​​​តាម​​តំ​បន់​ហាម​ឃាត់ទាំងនោះ ​​។

លោក សៀន គិនប្រធានខណ្ឌរដ្ឋបាលជលផលក្រចេះបានបញ្ជាក់​ថា៖ច្បាប់ជល​ផល​អាជ្ញាធរពាក់​ព័ន្ធ​នៅតាម​ភូមិ ឃុំនីមួយៗ និងឆ្មាំទន្លេ​ផ្សព្វផ្សាយ​បានទូ​លាយរួច​មកហើយ​តែជន​សង្ស័យ​មួយចំនួននៅ​តែលួ​ច​លាក់ប្រើ​ប្រាស់ឧបករណ៍នេសាទខុសច្បាប់​ជាពិ​សេស​លួចដាក់មងឬសន្ទូច នៅតាមអន្លង់អភិរក្ស ពូជត្រីនឹងអន្លងសត្វ​ផ្សោតដែលច្បាប់​ហាមឃាត់​។

លោកប្រធានខណ្ឌបញ្ជាក់ថា៖ករណីលួចលាក់នេះសមត្ថកិច្ចចុះល្បាត់មិនអត់ឱនទេព្រោះ​​កន្លងមក​បាន​​​ធ្វើឱ្យត្រីផ្សោតស្លាប់ក៏មានដែរ​ដូចនេះកម្លាំង​សមត្ថ​កិច្ច​រឹប​អូសសម្ភារបទល្មើសយកមកកំទេចចោលនិងធ្វើការអប់រំអ្នកនេសាទដែលកំពុងធ្វើសកម្មភាពផ្ទាល់ទាំងនេះឱ្យបញ្ឈប់ធ្វើសកម្មភាពខុ​ស​ច្បាប់​​នេះផ្ទាល់តែម្តង។

ប្រជាពលរដ្ឋនៅឃុំសំបុក ស្រុកចិត្របូរីបានគាំទ្រសកម្មភាពបង្ក្រាបបទល្មើសនេះពីព្រោះវាអាច​ការពារ​ពូជត្រីសំខាន់ៗ ឱ្យសំបូរបែបឡើងវិញបានជាពិសេសយើងការពា​រកុំឱ្យចាត់បង់ស​ត្វផ្សោត​ទន្លេមេគង្គដ៍កម្រ​មាននៅខេត្តក្រចេះដែលភ្ញៀវ ទេសចរណ៍កំពុងពេញនិយមមកទស្សនា។

ប្រជាពលរដ្ឋនៅឃុំនេះបានសំណូមពរបន្ថែមឱ្យមន្ត្រីឆ្មាំបង្កើនការចុះល្បាតឱ្យបានញឹកញាប់ព្រោះរដូវបិទនេសាទហើយត្រូវតឹងបន្តឹងផ្នែកច្បាប់ខ្លះកុំធ្វើតែរឿងដ៏ដែលៗពេក ដើម្បីឱ្យអ្នកទាំងនោះរាងចាល។​

សូម​បញ្ជាក់​ថា៖
នៅក្នុងសកម្មភាពបង្ក្រាបបទល្មើសនៅតំបន់កាំពីនឹងនៅតំបន់ស្រុកសំបូរនេះមន្ត្រីឆ្មាំដកហូតបានមងចំនួន៣៣ត្បូងស្មើនឹង១៥២០ម៉ែត្រ-សន្ទូចមួយ រនង​១៥ខ្សែ​ផ្លែលេខ១២​មានប្រវែង១៥០០ម៉ែតនឹងមងក្រឡាធំៗចំនួន៤ត្បូង អប់រំអ្នកនេសាទ៤០​នាក់នឹងឱ្យ ធ្វើកិច្ចសន្យា៨នាក់។ ​ដោយ៖ (KH)

អត្ថបទដែលជាប់ទាក់ទង