ព្រឹក​មិញ​ព្យុះ​ភ្លៀង​ខ្លាំង​ នគរបាល​ចរាចរណ៍​ផ្លូវ​ទឹក​ បាន​ហាម​ជលយាន​ទាំងអស់​ ផ្អាក​ការ​ចេញ​ដំណើរ​ទៅ​តាម​កោះ​

​ព្រះសីហនុ៖ នៅ​ព្រឹក​ ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៨ នេះ អាកាសធាតុ​ មាន​ព្យុះ​ភ្លៀង​ខ្លាំង​នៅ​លេី​ផ្ទៃសមុទ្រ​មាន​ទឹករលក​ធំៗ ដេីម្បី ជៀសវាង​មាន​ហានិភ័យផ្សេងៗ កេីតឡេីងជាយថាហេតុ​ លោក​ឧត្តម​សេនីយ៍​ត្រី​ណុប​ បញ្ញា ស្នងការ​រង​ទទួល​ការងារ​ចរាចរណ៍​ផ្លូវ​ទឹក​ និង​ទេសចរណ៍​ បាន​ដឹកនាំកង​កម្លាំង​ជំនាញ​ ចុះ​ទៅ​តាម​ផែ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ ហាមឃាត់​មិនឱ្យ​នាវា​ដឹក​ភ្ញៀវ​ទេសចរ​ណ៏​គ្រប់​ប្រភេទ​ ចេញ​ដំណើរទៅ តាម​បណ្តា​កោះ​ឡើយ​។

លោក​វរសេនីយ៍​ទោ​ខឹម សុផល នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវទឹក​ បានឱ្យដឹង​ថា៖
កងកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក​ និង​ទេសចរណ៍​ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ណុប​ បញ្ញា​ស្នងការ​រង​ បាន​ចុះទៅ​ពង្រឹង គោលដៅដេីមទី​ ដេីម្បី​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និងឧត្តុនិយម​ ជូនដល់ប្រជា​នេសាទ​ អាជីវករម្ចាស់ អាជីវកម្មទូកទេសចរណ៍​ និងភ្ញៀវទេសចរណ៍​ នៅតាមគោលដៅផែដើមទី​ និងចុងទីតាមបណ្តាកោះ និងអនុវត្តតាម​បទបញ្ជា​របស់​លោកស្នងការ​ បិទជើងអូ​ប័រ​ និងទូកយន្តតូចៗទាំងស្រុង​។

ចំពោះអូប័រប្រភេទធំ​ បានពន្យាពេលចេញ​ រហូតអាកាសធាតុ​អំណោយ​ផល​ល្អ​។ដោយ៖ (KH)

អត្ថបទដែលជាប់ទាក់ទង