ព្រះតេជគុណ គឹម នី ចៅអធិការវត្តចាក់អង្រែក្រោម ចែកទ័យទានជូនពុទ្ធបរិស័ទ រងគ្រោះអគ្គិភ័យ ១៦គ្រួសារ!

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៣:០០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រះតេជគុណ គឹម នី ចៅអធិការវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ និងលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានចុះសួរសុខទុក្ខ និងរៀបចំពិធីចែកទ័យទាន ជូនដល់ពុទ្ធបរិស័ទរងគ្រោះអគ្គិភ័យ ឆេះអស់ ១០ខ្នងផ្ទះ ស្មើនឹង ១៦គ្រួសារ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះព្រះតេជគុណ គឹម នី ចៅអធិការ វត្តចាក់អង្រែក្រោម បានសម្តែងក្តីអាណិតអាសូរ និងសោកស្តាយខ្លាំងបំផុត ចំពោះគ្រួសារចំនួន ១៦ គ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញ ផ្ទះសម្បែង ក៏ដូចទ្រព្យសម្បត្តិត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណាក៏ញាតិញោមអាចរក្សាអាយុជីវិតរបស់ញាតិញោមបានដើម្បីបន្តជីវភាពនិង ខិតខំប្រកប អាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធាន បន្តជីវភាពអោយកាន់តែប្រសើរឡើងជាងនេះទៀត ។

ជាមួយគ្នានេះផងដែរ លោក ជា សុខៃ ចៅសង្កាត់ ចាក់អង្រែក្រោម បានមានប្រសាសន៍ថា សាលាសង្កាត់ ចាក់អង្រែក្រោម នឹងជួយសំរួលរាល់ឯកសារ ពាក់ពន្ធ័ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៍ឯកសារផ្សេងៗទៀត ដើម្បីអោយគ្រួសារទាំង ១៦គ្រួសារ មានឱកាស ដើម្បីស្វែងរកការងារធ្វើ ក៍ដូចទុក សំរាប់កំណត់ ប្រើប្រាស់អ្វីផ្សេងៗទៀត។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ក៏បានពាំនាំប្រសានស៍របស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ដើម្បីជាការអំពាវនាវ អោយប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ និង ពិនិត្យមើលនៅឧបករណ៍ភ្លើង ដែរងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើង ការពារកុំអោយមានអគ្គីភ័យ ឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា « ស៊ូលិចទូកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ » ។

ទ័យទានដែលចៅអធិការវត្តចាក់អង្រែក្រោមចែកជូនក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ៥០ គីឡូ, មី ១កេស, ទឹកផ្លែឈើ ១កេស, បំពង់ទឹកក្ដៅ១, ខ្ទះឆា១, វែកឆា ១, វែកសម្ល ១, វែកបាយ ១, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, រួមទាំងថវិកា ចំនួន 30,000៛ (សាមសិបពាន់រៀល) ៕ អត្ថបទរូបភាព AhBoYz៚

អត្ថបទដែលជាប់ទាក់ទង