បុរសដែលជាសន្តិសុខម្នាក់ ស្លាប់ប្រឡាក់ឈាមស្រោចខ្លួនក្នុងខុនដូដ៏ធំមួយ នៅមូលដ្ឋានប៉ុស្ដិ៍ស្រះចក ខណៈសមត្ថកិច្ចព្យាយាមលាក់បាំង

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីកម្មករធ្វើការនៅក្នុងការដ្ឋានបានបង្ហើបឲ្យដឹងថា នៅវេលាម៉ោង១០ និង ៣០ នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០១៨​ នៅចំណុចការដ្ឋានកំពុងសាងសង់ថ្មី ម្ដុំរោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីមនុស្សប្រុសម្នាក់ធ្លាក់ពីលើអាគារខុនដូរបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង សមត្ថកិច្ច និង ម្ចាស់ខុនដូលាក់បាំងព័ត៌មានយ៉ាងតឹងរឹង ។

សាកសពរបស់ជនរងគ្រោះមិនត្រូវបានស្គាល់អត្ដសញ្ញាណនោះទេ គាត់គឺជាមនុស្សប្រុសមានអាយុប្រហែល ជាង៤០ឆ្នាំ ។

យ៉ាងណាមិញនោះករណីខាងលើនេះមិនទាន់មានប្រភពណាមួយដែរបញ្ជាក់ថា ជនរងគ្រោះធ្លាក់ពីលើអាគារខុនដូដោយខ្លួនឯង ឬ ក៏ជាករណីអ្វីផ្សេង ព្រោះអ្នកនៅកន្លែងកើតហេតុគ្មានអ្នកហ៊ាននិយាយឡើយ ។​ សូមបញ្ជាក់ផងដែរថា សូម្បីតែសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហើយបានជិះម៉ូតូចូលនៅក្នុងការដ្ឋានមួយស្ទុះធំ ក៏ជិះម៉ូតូចេញទៅវិញបាត់ដោយមិនបាននិយាយអ្វីទាំងអស់ ។

ជុំវិញករណីនេះ មន្ត្រីកោសល្យវិច្ច័យបានអោយដឹងថា​ បុរសដែលស្លាប់ហើយមានឈាមប្រឡាក់ពេញខ្លួននោះគឺបណ្តាលមកពីក្អួតឈាមខ្យល់គរគាំងស្លាប់តែម្តង​ ដោយបដិធេបថាមិនមែនជាអំពើឃាតកម្មនោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង