បង្រ្កាប​មុខសញ្ញាប្រើប្រាស់និងចែកចាយម្នាក់​ ដកហូតបាន​វត្ថុតាង​ សម្ភារថ្នាំញៀន​មួយចំនួន

​កំពង់ស្ពឺ​ ៖​ នៅថ្ងៃអង្គារ​ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២​០១៨ វេលាម៉ោង ១៤​និង​ ៤០នាទី កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន ក្រុងច្បារមន បានឃាត់មុខ​សញ្ញា​ រក្សាទុកចែកចាយសាធាតុញៀន​បានម្នាក់នៅ​ចំណុចផ្លូវលំក្នុង​ភូមិ​ព្រៃក្តី សង្កាត់​ស្វាយក្រវ៉ាន់ឈ្មោះ ទួន សុខមាន ហៅ ខ្លុយ ប្រុស​ អាយុ២០ ទីលំនៅ​ភូមិព្រៃក្តី សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដកហូត​វត្ថុតាង​ ម្សៅសថ្លាសង្ស័យគ្រឿងញៀន​ ៣​ កញ្ចប់​ និង ម៉ូតូ​ ១​ គ្រឿង​ ស្លាក​លេខដើម​ ​ ភ្នំពេញ 1BN-8037​ ​កែ​មកជាលេខ ភ្នំពេញ​ 1BN-​8087​ និងទូរស័ព្ទ​ដៃ​០១​ គ្រឿង ជំនាញ​បានកសាងសំណុំរឿងបញ្ជូនទៅ​ឲ្យការិយាល័យជំនាញខេត្ត​ ដើម្បី​ចាត់​ការនីតិវិធីបន្ដ៕

 

អត្ថបទដែលជាប់ទាក់ទង