ប្រជាពលរដ្ឋចំនួន៣ភូមិ សូមអំពាវនាវដល់ឯកឧត្តមឧកញ្ញ៉ា កុយ​ សុវណ្ណ និងសប្បុរស់ជន ជួយជួសជុលផ្លូវលំព្រែកតាជឿន មួយខ្សែផង

កំពង់ឆ្នាំង៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នាវេលាម៉ោង១០ព្រឹក នៅផ្លូវលំមួយខ្សែឈ្មោះថា ព្រែកតាជឿន ស្ថិិតនៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលកំពុងជួសជុលស្ថានាឡើងវិញ។

ដែលមានចម្ងាយចំនួន៥០ម៉ែត្រ មានជម្រៅជើងក្រោមខ្ពស់បន្តិច បច្ចុប្បន្នកំពុងកសាងបាន៧០/១០០ហើយ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចបើកបររថយន្ត និងធ្វើដំណើឆ្លងកាត់ និងសិស្សានុសិស្សធ្វើដំណើទៅសាលារៀនជាដើមនៅក្នុងថ្ងៃទី១១ ខែកក្កដានេះដែរ រួមមានលោកមេភូមិនឹងលោកតាជាគណៈកម្មការភូមិ បានលើកដៃសំពះសុំដល់ឯកឧត្តម ឧញ៉ា កុយ សុវណ្ណ នឹងសប្បុរសជនផ្សេងៗ សូមជួយកសាងផ្លូវនេះបង្ហើយផង ពីព្រោះរដូវវស្សានេះទឹកឡើងបន្តិចម្តងៗហើយ ។

សូមបញ្ជាក់ថា ផ្លូវនេះគឺបម្រើអោយ ប្រជាពលរដ្ឋនឹងសិស្សានុសិស្សឆ្លងកាត់លើផ្លូវនេះជាចាំបាច់។គឺមានចំនួន០៣ភូមិ ទី១គឺ-ភូមិលង្វែក ទី២-ភូមិអំពិលទឹក ទី៣-ភូមិកំពង់ត្រឡាច។នឹងអ្នកធ្វើដំណើរពីខេត្តកំពង់ចាមក៍ឆ្លងកាត់តាមផ្លូវនេះផងដែរ។

លោកតាគណៈកម្មការ និងប្រជាពលរដ្ឋខាងលើ បានញញឹមង្ឃឹមទុកក្នុងចិត្តថាឯកឧត្តម ឧកញ៉ា កុយ សុវណ្ណ បានមើលឃើញព័ត៌មានហើយ ប្រាកដជា នឹងជួយធ្វើផ្លូវនេះបង្ហើយជាមិនខានឡើយ។

ហើយនៅក្នុងថ្ងៃនេះដែរ ក៏មានលោកមេភូមិលង្វែកក្រោមនឹងលោកតា ជាគណៈកម្មារភូមិបាននាំយកថវិកាលើកទី១ចំនួន(៦៧.១២០០៛)លើកទី២ចំនួន២៥ម៉ឺន៛ផងដែរ។

ហើយលោកមេភូមិ និងលោកតាជាគណៈកម្មការទាំងអស់ សូមគោរពជូនពរដល់ឯកឧត្តម ឧកញ្ញា កុុយ សុវណ្ណ សូមឯ/ឧជួបនូវពុទ្ធពរ
ទាំង៤ប្រការ ១អាយុ:២វណ្ណ:៣សុខ:៤ពល:កុំឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង