មេបញ្ជាការកងរាជអវុតហត្ថខេត្តរតនគីរី បានចុះបង្ក្រាបទីតាំងលាក់ឈើជាច្រើនកំណាត់ ដែលឈ្មួញយកមកលាក់ទុកស្ថិតក្នុងស្រុកអូរយ៉ាដាវ

រតនគីរី៖ ឈើជាច្រើនកំណាត់ដែលឈ្មួញយកមកលាក់ទុកនៅក្នុង ភូមិ ប៉កធំ ឃុំប៉ក ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ដែលអ្នកព័ត៌មានបានជួបប្រទះ ហើយក៏បានរាយការណ៍ជូនលោកមេបញ្ជាការកងរាជអវុតហត្ថខេត្ត ហើយលោកបានបញ្ជា កម្លាំងអាវុធហត្ថខេត្តសហការណ៍ជាមួយអវុតហត្ថស្រុកអូរយ៉ាដាវ បានចុះទៅដល់ទីតាំងលាក់ឈើនៅវេលាម៉ោង១១:៤០នាទីត្រូវនិងថ្ងៃពុធ ទី១១ខែ៧ ឆ្នាំ២០១៨ ហើយខាងអវុតហត្ថធ្វើការវាស់វែងនិងរាប់បាន ចំនួនឈើជាង៧០កំណាត់ ប្រភេទឈើសុក្រំខ្លុមសុទ្ធ។

បើតាមប្រភពពីប្រជាពលរដ្ឋ ជនជាតិដែលរស់នៅក្នុងភូមិប៉ក បានប្រាប់ព័ត៌មានយើងថា កាលពីយប់ថ្ងៃទី៩ ខែកក្កដា នៅវេលាម៉ោង៣និង០០នាទីជាង ឈានចូរថ្ងៃទី១០ជិតភ្លឺ មានរថយន្តសាំយ៉ុងដឹកឈើមកទំលាក់ទុកជិតផ្ទះរបស់ពួកគាត់ គឺមានចំនួនបីរថយន្តសាំយ៉ុង ហើយគាត់ខ្លាចមានបញ្ហាដល់ពួកកាត់ ព្រោះឃើញឈើមានចំនួនច្រើនក៏បានប្រាប់អ្នកសារព័ត៌មាន ហើយអ្នកព័ត៌មានបានរាយការណ៍ទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តគឺលោកគឹមរស្មី ហើយលោកបានបញ្ជាកម្លាំងអាវុធហត្ថខេត្តនិងកំលាំងអវុធស្រុកអូរយ៉ាដាវចុះមកដល់ទីតាំងលាក់ឈើភ្លាមៗតែម្ដង ហើយឈើនេះរកម្ចាស់មិនឃើញទេ ។

ហើយឈើដែលកំលាំងអាវុធហត្ថចាប់នោះ គឺយកមករក្សាទុកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសិន រង់ចាំជំនាញមេព្រៃមកធ្វើការវាស់វែងអោយដឹងចំនួនច្បាស់លាស់ ដើម្បីយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវតែម្ដង។

អត្ថបទដែលជាប់ទាក់ទង