ប្រជាកសិករនៅខេត្តក្រចេះ​​ ធ្វើ​ការបង្កបង្កើន ផលស្រូវវស្សាបានជាង២ម៉ឺនហិកតាហើយ នៅឆមាសទី១នេះ

ខេត្តក្រចេះ៖ ​មន្ទីរកសិកម្មខេត្តក្រចេះបានឲ្យដឹងថា ក្នុងឆមាសទី១​ ដើមឆ្នាំ២០១៨នេះ ការភ្ជួររាស់ដីស្រែសម្រាប់ដាំដុះដំណាំស្រូវ ​សម្រេចបាន ជាង២ម៉ឺន ហិកតាដែលចំនួននេះត្រូវបានមន្រ្តីជំនាញកំណត់ថាមកពីនៅដើមរដូវមានរបបទឹកភ្លៀងគ្រប់គ្រាន់ព្រោះកត្តាធម្មជាតិអំ​ណោយផលល្អ។

-លទ្ធផលនេះគឺ​កសិករយើងសាបសំណាបស្រូវវស្សា ​បានជិត៦០០ហិកតា ​ ស្ទូងស្រូវស្រាល​ជាង១ម៉ឺន៣ពាន់ហិកតា ស្រូវកណ្តាល ជាង៥ពាន់ហិកតា ស្រូវធ្ងន់ ជិត៣រយហិកតា ស្រូវបុកដាំជិត២រយហិកតា។

តួរលេខនេះគឺប្រជាកសិករអនុវត្តសម្រេច បានលើសពីផែនការសម្រាប់ឆមាស ទី១ឆ្នាំ២០១៨នេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ក្នុងរយៈពេលដូចគ្នា។

លោក ស្រី នួន គឹមស៊ត អាយុ ៣១ឆ្នាំ​កសិករនៅឃុំដារស្រុកចិត្របុរី បានបញ្ជាក់ថា៖ ទោះជាយ៉ាងណាក៏ដោយកសិករនៅតាមតំបន់ខ្លះ​គ្មានទឹក​សម្រាប់ធ្វើស្រែទេអាចធ្វើឲ្យការបង្កបង្កើនផលរបស់ពួកគាត់ធ្លាក់ចុះ ព្រោះតែ​ ស្រែវស្សា ខ្លះរបស់ពួកគាត់មិនសូវត្រូវ​ភ្លៀង​​នោះទេ ។

លោកស្រីបានរៀបរាប់ឲ្យបន្តថា៖​ពួកគាត់ត្រូវសម្រេចនាំគ្នាបូមទឹកបញ្ជូនស្រែ​ បើសិនជា​រង់ចាំទឹកភ្លៀង គឺអាចខកខានការបង្កបង្កើនផលហើយក៍សូមឱ្យមន្ត្រីកសិកម្មជួយចុះទៅពិនិត្យមើលផងថាត្រូវផ្តល់បច្ចេកទេសបែបណា។ ​

សូមបញ្ចាក់ថា៖ ជាមួយនឹងដំណាំស្រូវកសិករយើងក៏ដាំដំណាំរួមផ្សំរូមមាន បន្លែ ពោតស ដំឡូង ឈើ ប៉ិកគក់ ដំឡូងជ្វា នៅឆ្នាំ២០១៨នេះ គឺត្រូវបានប្រជាកសិករអនុវត្ត ការដាំដុះលើសពី ផែនការ​កនៅក្នុងឆ្នាំនេះ។
K.H ស្ទឹងត្រែង

អត្ថបទដែលជាប់ទាក់ទង