បុរសវ័យក្មេងម្នាក់ទើបតែសុំការងារបានធ្វើ៧ថ្ងៃ សម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាមានវិបត្តិរឿងអ្វី ទើបតែមកស្នាក់នៅ និងសុំការងារបានធ្វើ៧ថ្ងៃ គ្រាន់តែមិនស្រួលខ្លួន បានសម្រេចចិត្ត បញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅបង្កាន់ដៃជណ្តើរឡៅតឿផ្ទះជួលមួយកន្លែងតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ពៅ ពីង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ក្រុមហ៊ុនចិន ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិក្រសាំងទង ឃុំអង្គរាជស្រុកព្រះស្តេច ខេត្តព្រៃវែង(ស្លាប់)ជនរងគ្រោះ ទើបតែមកស្នាក់នៅ និងធ្វើការងារ សំណង់បាន១សប្តាហ៍តែប៉ុណ្ណោះ ។

តាមសាច់ញាតិធ្វើការជាមួយបានឲ្យដឹងថា ក្រោយពីសម្រាកការងារហូបបាយថ្ងៃត្រង់រួច ជនរងគ្រោះបានប្រាប់ថា មិនស្រួលខ្លួន ពឹងឲ្យកោសខ្យល់ឲ្យ ហើយសុំច្បាប់សម្រាកការងារ មួយល្ងាច ដោយគ្មានអ្នកណាចាប់អារម្មណ៍ ទើបដល់ម៉ោងចូលធ្វើការ បានចាកចេញទៅអស់ រហូតដល់វេលាម៉ោងខាងលើ អ្នកក្បែរនោះ ចុះមក ទើបប្រទះឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួនទៅវិញ ដោយយកក្រមាចងភ្ជាប់នឹងបង្កាន់ដៃជណ្តើរ ឡើងឡៅតឿ នាំគ្នាឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើល ។

សាច់ញាតិបន្តទៀតថា ជនរងគ្រោះ មិនដឹងថា រូបគេមានបញ្ហា ស្នេហា ឬវិបត្តិរឿងអ្វី សូម្បីតែសាច់ញាតិមិនទាំងដឹងផង បែជាសម្រេចចិត្តបែបនេះទៅវិញ ។

ក្រោយមកសមត្ថកិច្ចជំនាញធ្វើកោសសល្យវិច័យសាកសពរួចឃើញថាពិតជាចងក សម្លាប់ដោយខ្លួនឯង រួចបានប្រគល់សពជូនទៅសាច់ញាតិនិងក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។អត្ថដោយប៉ូចចំរើន

អត្ថបទដែលជាប់ទាក់ទង