បុរសម្នាក់ផឹកស្រវឹង រួចចុះងួតទឹកស្ទឹងលង់ស្លាប់នៅកន្លែងកេីតហេតុ

ពោធិ៍សាត៖ បុរសម្នាក់នៅពេលផឹកស៊ីស្រវឹងរួចទៅចុះងួតទឹកស្ទឹងបណ្តាលអោយលង់ស្លាប់ភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នៅក្នុងស្ទឹងធ្លាម្អម ចំណុចអន្លង់យាយរី ស្ថិតក្នុងភូមិ ត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ព្រឿង ណារិទ្ធ នាយប៉ុស្តិ៍នគរបាលត្នោតជុំប្រាប់អោយដឹងថាជនរងគ្រោះឈ្មោះសឹមរ៉ើន អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។

លោកថានៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស៊ីស្រវឹងហើយចុះងួតទឹកលង់ខណៈពេលកំពង់លង់នោះ មានអ្នកយកនំបញ្ចុកក្នុងស្ទឹងដូចសព្វដង បានឃើញរត់មកស្រែកអោយគេជួយប៉ុន្តែជាអកុសលហួលពេលទៅហើយ នៅពេលអ្នកជួយមកដល់ក្នុងស្ទឹងជនរងគ្រោះបានលង់ស្លាប់បាត់ទៅហើយ។

លោកបញ្ជាក់ថា ជាទម្លាប់ជនរងគ្រោះនៅពេលផឹកស្រវឹងម្តងៗតែងចុះងួតទឹកក្នុងស្ទឹងកន្លែងកើតហេតុ និងដើរទៅដេកក្នុងព្រៃ៕

អត្ថបទដែលជាប់ទាក់ទង