បើកបរពេលយប់ខណៈមេឃកំពុងភ្លៀងធ្វើឱ្យម៉ូតូពីគ្រឿងព្រលះគ្នាទាំងកម្រោល ធ្វើឱ្យអ្នកបើកបរនិងអ្នករួមដំណើរ ៣នាក់រងរបួសធ្ងន់និងស្លាប់០១នាក់នៅស្រុកទឹកឈូ

កំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង១៨ៈ៥៧នាទីយប់ លេីកំណាត់ផ្លូវជាតិលេខ ០៣A(កំពត_-ភ្នំពេញ) ដែលស្ថិតនៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ចន្លោះគីឡូម៉ែត្រ១៤២-១៤៣ ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានបង្កឡើងដោយ ម៉ូតូសេ១២៥ និងម៉ូតូសណ្តោងរ៉ឺម៉ក។

១ អ្នកបេីកបរម៉ូតូបង្កសេ១២៥ឈ្មោះ ផាត់ លឿន ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ (ស្លាប់នៅកន្លែងកេីតហេតុបេីកបរម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ១k១៨៦២ធ្វេីដំណេីរពីលិចទៅកេីតបានជ្រុលទៅបុកនិង កង់រ៉ឺម៉កផ្នែកខាងឆ្វេង។
២-អ្នករួមដំណេីរឈ្មោះឃុំ រដ្ធ ភេទប្រុសអាយុ៣៧ឆ្នាំនៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូខេត្តកំពតរបួសបាក់ដៃឆ្វេង និងជេីង ឆ្វេង(រងរបួសធ្ងន់)។

ចំណែកភាគីអ្នកបើករ៉ឺម៉ក ឈ្មោះ ម៉ា រុមនី ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិស្ទឹងកែវ ឃុំអន្លង់ម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពតជា អ្នកបេីកបររ៉ឺម៉កទិសដៅពីកេីតទៅលិចរបួសទ្រូងខាងឆ្វេងនិងក្រោមចង្ការ។

ក្រោយកើតហេតុភ្លាមៗកងកម្លាំងសមត្ថកិច្ចចរាចរណ៍ខេត្តបានចុះជួយអន្តរាគមន៍ទាន់ពេល​ ហើយបានយកអ្នករងរបួសទៅកាន់ មន្ទីរពេទ្យបង្អែកខេត្តកំពត និងសាកសពបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាងទាំងពីរសមត្ថកិច្ចយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំដោះស្រាយគ្នាជាក្រោយ។ដោយ៖ (ហង្ស សុភាព)

 

អត្ថបទដែលជាប់ទាក់ទង