ចង.កធ្វើអត្តឃាតខ្លួនឯង នៅបន្ទប់ក្រោមផ្ទះ សង្ស័យករណីប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យ ៖ នៅថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២០ៈ៣០នាទី មានឈ្មោះនឹម សំប៊ុន ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិប៉ុស្តិ៍ចាស់ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនក្នុងបន្ទប់ក្រោមផ្ទះ ចង និងកន្សែងពណ៌ក្រហម ចងភ្ជាប់ទៅនិងឥដ្ឋខ្យល់ក្នុង បន្ទប់មានកំពស់២.០០ម៉ែត្រ (ជាបន្ទប់របស់ជនរងគ្រោះដេកជារៀងរាល់ថ្ងៃ ហើយជនរងគ្រោះនេះជាមុខសញ្ញាប្រើប្រាស់ គ្រឿងញៀនជាច្រើនឆ្នាំមកហើយ) ។

អ្នកស្រី យ៉ត សម្បត្តិ ភេទស្រី អាយុ ៥៩ឆ្នាំ ត្រូវជាម្ដាយជនរងគ្រោះបានបញ្ជាក់ថា កូនរបស់ខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន ដោយឡែកនៅថ្ងៃទី០៧ ខែកក្តដា ២០១៨ កូនរបស់ខ្លួនឈ្នោះ នឹម សំប៊ុន បានបាត់ខ្លួន មួយថ្ងៃមិនដឹងទៅណាទេ លុះដល់ព្រឹកថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០១៨ ទើបឃើញកូនរបស់ខ្លួនត្រឡប់មកផ្ទះវិញតែខ្លួនបាត់ម៉ូតូ ពេលនោះខ្លួនបានសួរថាម៉ូតូទុកនៅឯណា ?ហើយកូនរបស់ខ្លួនឆ្លើយថា៖ ម៉ូតូបញ្ជាំឱ្យគេអស់ហើយបានប្រាក់ ចំនួន១៥០០បាត (ប្រាក់ថៃ)។

ក្រោយមកខ្លួនក៏បានចូលទៅក្នុងបន្ទប់ដេកកូនរបស់ខ្លួនឆែកមើលក្នុងហោប៉ៅខោក៏ឃើញមានប្រភេទថ្នាំម្សៅក្រាមពណ៌សថ្លាមួយ កូនថងតូច និងបំពង់សំរាប់ជក់ចំនួនមួយនៅក្នុងហោប៉ៅខោ។

ក្រោយពីការធ្វើកោសល្យវិច្ច័យលើខ្លួនប្រាណសាកសពក្រុមការងារយើងពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ ថាជាអំពើ ឃាតកម្មទេ។

សាកសពនិងប្រមូលឯកសារនូវជុំវិញរឿងហេតុដែលឈ្នោះ នឹម សំប៊ុន ស្លាប់នោះរួចមកទើបយើងសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចង.កសំលាប់ខ្លួនឯងប្រាកដមែន។

ពិនិត្យរួចសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ (SN)

អត្ថបទដែលជាប់ទាក់ទង