នៅទីស្នាក់ការគណបក្សប្រជាជន ឃុំឈូកស ដែលស្ថិតនៅក្នុង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងមានកម្មវិធីជួបសំណេះសំណាល ជាមួយឯកឧត្តម លោកជំទាវនឹងអស់លោកលោកស្រី ដែលជាសមាជិកសមាជិកាបក្សប្រជាជន

កំពង់ឆ្នាំង៖ នាពេលរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការគណបក្សប្រជាជន ឃុំឈូកស ដែលស្ថិតនៅក្នុង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

មានកម្មវិធីជួបសំណេះសំណាល ជាមួយឯកឧត្តម លោកជំទាវនឹងអស់លោកលោកស្រី ដែលជាសមាជិកសមាជិកាបក្សប្រជាជន ដែលមានចំនួន៤៨៧នាក់។

ក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល នៅក្នុងឱកាលនោះដែរ សម្តេចមានប្រសាសន៍ថា៖
សូមបងប្អូនយើងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះកុំខានឱ្យសោះ នៅពេលចូល បោះឆ្នោតក្នុងបន្ទប់សម្ងាត់ ត្រូវគូសលើសន្លឹកឆ្នោតលេខ២០ ដែលមានសញ្ញារូបទេវតាដើម្បីជ្រើសរើស នាយករដ្ឋមន្ត្រីដឹកនាំ ប្រទេសជាតិគឺសម្តេចតេជោ ហ៊ុន សែន។ដោយ៖ (ហង្ស សុភាព)

អត្ថបទដែលជាប់ទាក់ទង