រឿងគោដឹងគុណម្ចាស់ រឿងនេះជាគតិអប់រំមួយល្អណាស់ សម្រាប់អ្នកដែលមានឧបការគុណមកលើយើង

ប្រភពផេក៖ សមាគមអ្នកអក្សរសិល្ប៍កម្ពុជា – Cambodia Literati Association

រឿងគោដឹងគុណម្ចាស់

រឿងនេះជាគតិអប់រំមួយល្អណាស់ សម្រាប់អ្នកដែលមានឧបការ​គុណមក លើយើង ដូចម្ចាស់គោនេះ លោកចិញ្ចឹមបីបាច់ថែរក្សាគោ ជាអ្នកមានគុណមកលើគោ។ គោហ្នឹងបានដឹងនូវឧបការគុណបានធ្វើសេចក្តីល្អ តបស្នង សងគុណ មកលើម្ចាស់ខ្លួនវិញ។ ដូចយើងរាល់ថ្ងៃ រស់នៅជាមួយឪពុកម្តាយ អាណាព្យាបាល ឬធ្វើការជាមួយប្រធាន ក្រុម- ហ៊ុន ស្ថាប័នជាដើម យើងសម្តែងការដឹងគុណ ព្រោះយើងជ្រកអាស្រ័យជាមួយ បានសុខក៏ដោយសារទីកន្លែងហ្នឹងដែរ។

(បានផឹកទឹក កុំភ្លេចប្រភព បានជ្រកម្លប់ កុំភ្លេចអ្នកដាំ)

ចំណុចទី១  ធ្វើឧបការដល់អ្នកដទៃ

ចំណុចទី២  បានធ្វើការតបស្នងសងគុណដល់អ្នកដែលមានគុណ

ចំណុចទី៣ ត្រូវចេះប្រើពាក្យសម្តីឱ្យបានសមរម្យមិនអាងខ្លួនឯងជាមេគេ ជួលគេឱ្យលុយគេហើយ គិតតែប្រើពាក្យសម្តី ត្រគោះ បោះបោក អាម៉ឹង សូម្បីតែគេយកលុយ យើងពិតមែន ប៉ុន្តែគេមិនសប្បាយចិត្តនឹងលុយដែលអ្នក ប្រើពាក្យសម្តីមិនគប្បីនោះទេ ត្បិតថាយើងមានលុយ ក៏គេមិនធ្វើការដើម្បីយកលុយពីយើងដែរ។

ចំណុចមួយទៀតគឺ ការលើកទឹកចិត្តការលើកទឹកចិត្ត នេះជាការសំខាន់ណាស់សម្រាប់មនុស្សរាល់គ្នាដូចទឹកលុយដែរ។និយាយសរុបមកវិញ យើងធ្វើគុណដល់គេ អ្នកដែល ទទួលគុណគេ ត្រូវចេះតបស្នង សងគុណគេវិញហើយ។ យើងដែលជាប្រធានគេត្រូវចេះប្រើពាក្យសម្តីឱ្យបាន ពីរោះ ពិសា ដើម្បីលើកទឹកចិត្តដល់អ្នកដែលនៅក្រោមបង្គាប់ទើបការងារមួយនោះបានផលសម្រេចជោគជ័យ។

អត្ថបទដែលជាប់ទាក់ទង